ព័ត៌មានអន្ដរជាតិ
ចំណាប់ខ្មាំង ប៉ាឡេស្ទីន មួយចំនួនដែល អ៊ីស្រាអែល ដោះលែងធ្លាប់មានប្រវត្តិចាក់សម្លាប់មនុស្ស
បើយោងតាមវិទ្យុកងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនដែលអ៊ីស្រាអែលត្រូវបានដោះលែងកាលពីថ្ងៃសុក្រ រួមមានទាំងអ្នកទោសដែលធ្លាប់មានប្រវត្តិប្រព្រឹត្តការវាយប្រហារចាក់សម្លាប់ជនជាតិអ៊ីស្រាអែល ខណៈអ្នកមួយចំនួនទៀតមកពីទីក្រុងហ្សេរុយសាឡឹមខាងកើត ។

នេះគឺជាក្រុមដំបូងក្នុងចំណោមអ្នកទោសសន្តិសុខយ៉ាងហោចណាស់ ១៥០ នាក់ ដែលត្រូវបានកំណត់សម្រាប់ការដោះលែងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសសម្រាប់ការដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០ នាក់ និងបទឈប់បាញ់រយៈពេល ៤ ថ្ងៃនៅតំបន់ហ្គាហ្សា ។
កិច្ចព្រមព្រៀងជាបណ្ដោះអាសន្ននូវបទឈប់បាញ់ ក៏ដូចជាការដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានចាប់ផ្ដើមកាលពីម៉ោង ៧ ព្រឹកថ្ងៃសុក្រ ក្រោយមានការសម្របសម្រួលពីសំណាក់ប្រទេសកាតា និងអេហ្ស៊ីប ហើយអាចនឹងបន្តសកម្មភាពនេះទៀត ប្រសិនបើអ្នកចាប់ពង្រត់ត្រូវបានដោះលែងជាហូរហែតាមកិច្ចព្រមព្រៀង ។
ប៉ុន្តែយ៉ាងណា ទោះមានកិច្ចព្រមព្រៀងនេះក៏ដោយ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

ចំណែកខាងក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាវិញបានឲ្យដឹងថា ចាប់តាំងពីប្រតិបត្តិការវាយបករបស់អ៊ីស្រាអែលនៅពេលនោះមក ជនស៊ីវិលជាង ១៤,៨០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,១៥០ នាក់ត្រូវបានសម្លាប់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Times of Israel

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច