ព័ត៌មានអន្ដរជាតិ
UN ប្រាប់ចំនួនពលរដ្ឋ មីយ៉ាន់ម៉ា ដែលផ្លាស់ទីលំនៅ ចំពេលមានការប្រយុទ្ធគ្នារវាងយោធា និងក្រុមជនជាតិភាគតិច
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្សជិត ៣៣៥,០០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្លាស់ទីលំនៅថ្មី នៅពេលដែលក្រុមសកម្មប្រយុទ្ធចំនួន ៣ បានបើកការវាយប្រហារទ្រង់ទ្រាយធំមកលើកងកម្លាំងរដ្ឋាភិបាលយោធានៅក្នុងរដ្ឋ Shan ភាគខាងកើត ចាប់តាំងពីចុងខែតុលាមក ។
ទន្ទឹមនោះ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បាននិយាយថា ការប្រយុទ្ធគ្នា និងភាពសន្តិសុខចុងក្រោយបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បណ្ដាលឲ្យជនស៊ីវិលប្រហែល ២០០ នាក់បានស្លាប់បាត់បង់ជីវិត ខណៈការផ្លាស់ទីលំនៅទូទាំងប្រទេស ចាប់តាំងពីរដ្ឋប្រហារកាលពី ២ ឆ្នាំមុន បានកើនឡើងដល់ ២ លាននាក់ហើយ ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏កំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់ ដោយសារមានតែ ២៨ ភាគរយនៃមូលនិធិចាំបាច់សម្រាប់ឆ្នាំនេះត្រូវបានធ្លាក់ដល់ដៃពលរដ្ឋដែលរត់គេចខ្លួនពីសង្គ្រាម ។
រហូតមកដល់ពេលនេះ កងកម្លាំងយោធាបាននិងកំពុងតស៊ូក្នុងការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធនៅទូទាំងប្រទេស ក្រោយរងការវាយលុកយ៉ាងខ្លាំងក្លានៅផ្នែកខ្លះនៃរដ្ឋ Shan ភាគខាងកើតពីសំណាក់សម្ព័ន្ធភាពនៃជនជាតិភាគតិចចំនួន ៣ ក្រុមដែលបានព្រួតដៃគ្នាជាមួយនឹងក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិតេយ្យ ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់បណ្តោយព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់