ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសលើកលែងទិដ្ឋាការដល់ប្រទេសចំនួន ៦ នៅអាស៊ីនិងអឺរ៉ុប
ចិនផ្តល់សិទ្ធិចូលក្នុងប្រទេសដោយគ្មានទិដ្ឋាការជាឯកតោភាគីសម្រាប់រយៈពេល ១៥ ថ្ងៃដល់អ្នកដំណើរដែលកាន់លិខិតឆ្លងដែនធម្មតានៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី។

ប្រជាពលរដ្ឋនៃប្រទេសទាំងប្រាំនៅអឺរ៉ុប និងម៉ាឡេស៊ីអាចចូលប្រទេសចិនបានដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់អាជីវកម្ម ទេសចរណ៍ ដំណើរទស្សនកិច្ចជាលក្ខណៈគ្រួសារ និងគោលបំណងឆ្លងកាត់។
សម្រាប់គោលនយោបាយនេះ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ ធ្នូ តទៅ រហូតដល់ថ្ងៃ ៣០ វិច្ឆិកា ឆ្នាំ ២០២៤។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា វិធានការនេះគឺសំដៅសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងកម្រិតខ្ពស់។

តាមរយៈអ្នកវិភាគមួយចំនួនយល់ថា ការផ្លាស់ប្តូរនេះទំនងជាមានបំណងទាក់ទាញការវិនិយោគចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់អំពីសេដ្ឋកិច្ចរបស់ប្រទេសចិន។
កាលពីមុន ប្រទេសចិនបានអនុញ្ញាតឱ្យពលរដ្ឋប្រ៊ុយណេ ជប៉ុន និងសិង្ហបុរី ចូលដោយគ្មានទិដ្ឋាការ ប៉ុន្តែបានផ្អាកបន្ទាប់ពីការផ្ទុះឡើងនៃ COVID-19។ ប៉ុន្តែបន្ទាប់ពីនេះ ប្រជាពលរដ្ឋនៃប្រទេសប្រុយណេនិងសិង្ហបុរី អាចបន្តចូលវិញដោយគ្មានទិដ្ឋការកាលពីខែកក្កដា ដោយលើកលែងជប៉ុនមួយប៉ុណ្ណោះ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ China Daily

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ