Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ ​បើកការវាយ​ប្រហារ​ដោយ​ដ្រូន​ធំ​បំផុតលើ​ អ៊ុយក្រែន ​និងផ្តោតសំខាន់លើក្រុង Kyiv

បានផុស

នៅ

កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ីបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ ដោយផ្តោតសំខាន់ទៅលើរដ្ឋធានី Kyiv ខ្លាំងជាងគេ។

កងកម្លាំងអាកាសបាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកអត្តឃាតផលិតដោយអ៊ីរ៉ង់ចំនួន ៧៥ គ្រឿង ប្រឆាំងនឹងតំបន់យ៉ាងហោចណាស់ចំនួន ៦ រួមទាំងទីក្រុង Kyiv ផងដែរ។ ក្នុងពេលដែល​ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកជាង ៦០ គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើរដ្ឋធានី និងតំបន់ជុំវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយថា យ៉ាងហោចណាស់មនុស្ស៥ នាក់ រួមទាំងកុមារអាយុ ១១ ឆ្នាំម្នាក់បានរងរបួស ហើយការធ្លាក់កំទេចកំទីពីយន្តហោះគ្មានមនុស្សបើកបានធ្វើឲ្យខូចខាតអគារជាច្រើន។​ ការវាយប្រហារនេះបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងអគារលំនៅដ្ឋានចំនួន ៧៧និងសំណង់ចំនួន ១២០ផ្សេងទៀតនៅក្នុងទីក្រុង Kyiv ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានកត់សម្គាល់នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារនៅថ្ងៃនៃការប្រារព្ធពិធីបុណ្យ Holodomor ថ្ងៃរំលឹកដល់ទុរ្ភិក្សឆ្នាំ ១៩៣២-៣៣ ។ លោកបាន​ហៅ​ការ​វាយ​ប្រហារ​នោះ​ថា​ជា​អំពើ​ភេរវកម្ម​ដោយ​ចេតនា ហើយការ​ដឹក​នាំ​របស់​រុស្ស៊ី ហាក់​មាន​មោទនភាព​ចំពោះ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​សម្លាប់​មនុស្ស។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ស្ងាត់ៗ រុស្ស៊ី បើកការវាយលុកលើកទី ៣ ទៅលើតំបន់ភាគខាងកើត អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​លើរាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣៥ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម