Connect with us

ព័ត៌មានអន្ដរជាតិ

លោកសេដ្ឋា បង្ហាញ​ឈ្មោះ​ចំណាប់ខ្មាំង​ថៃ ​៤​ នាក់​បន្ថែមទៀត ដែលក្រុម​ហាម៉ាសដោះលែង

បានផុស

នៅ

លោក​នាយក​រដ្ឋមន្ត្រីលោក សេដ្ឋា ​បង្ហាញ​ឈ្មោះ​ចំណាប់ខ្មាំង​ថៃជា​ក្រុម​ទី​២ចំនួន ៤​នាក់បន្ថែម​ទៀត បន្ទាប់​ពី​ក្រុម​ហាម៉ាស​បាន​ដោះលែង​ ខណៈក្រសួង​ការ​បរទេស​បាន​បង្ហាញ​ថា នៅ​មាន​ជនជាតិ​ថៃ ១៨​នាក់​ទៀត​កំពុងឃុំ​ខ្លួន។

នេះ​គឺ​ដោយសារ​ក្រសួងការបរទេស (MoE) បញ្ចេញ​ឈ្មោះ​ចំណាប់ខ្មាំង​ថៃ​១០​នាក់​នៅ​អ៊ីស្រាអែល ដែល​មន្ត្រី​នៃ​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង Tel Aviv កំពុង​ផ្តល់​ជំនួយ​ ហើយបានទាក់ទងសាច់ញាតិនៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាន​បង្ហោះ​សារ​តាម Twitter (X) ដោយ​រាយការណ៍​ពី​ដំណឹង​ល្អ និង​បង្ហាញ​ឈ្មោះ​ចំណាប់ខ្មាំង​ថៃ ៤ នាក់​ទៀត​ដែល​ត្រូវ​បាន​ដោះលែង ដោយ​បញ្ជាក់​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា វេលា​ម៉ោង ១១:៥០ យប់ (ម៉ោង​ក្នុង​ស្រុក) ចំណាប់​ខ្មាំង​ថៃ​ត្រូវ​បាន​ដោះលែង”។

១ Natthaphon Onkaew

២ Khomkrit Chombua

៣ Anucha Angkaew

៤ Manee Jirachat

​លោក សេដ្ឋា ថាវីស៊ីន បានបញ្ចាក់ទៀតថា ចំណាប់ខ្មាំង​ថៃទាំង៤រូបនេះក្រោយការពិនិត្យរាងកាយដំបូង គ្រប់គ្នាមានសុខភាពល្អ​និងគ្មានរបួសនោះទេ។ ពួកគេអាចនិយាយនិងដើរធម្មតា ហើយបង្ហាញអាការសប្បាយចិត្តខ្លាំង ព្រមទាំងចង់ទាក់ទងសាច់ញាតិរៀងៗខ្លួនថែមទៀត។ បច្ចុប្បន្នលោកកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Shamir Medical Center (Assaf Harofe) ដើម្បីថ្លែងអំណរគុណចំពោះក្រសួងការបរទេស និងនាយកដ្ឋានសន្តិសុខ។

ដោយឡែក ក្រសួងការបរទេសបានបញ្ចាក់បន្ថែមទៀតថា ពួកគេទទួលដំណឹងពីស្ថានទូតថៃប្រចាំនៅទីក្រុង Tel Aviv ថា មានជនជាតិថៃក្រុមទី២ ក្នុងចំណោម ៤នាក់ត្រូវបានដោះលែង ហើយបច្ចុប្បន្នពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលរៀបចំដោយភាគីអ៊ីស្រាអែលដើម្បីពិនិត្យសុខភាព​ ដោយមន្ត្រីស្ថានទូត បានទៅជួយសម្របសម្រួលទំនាក់ទំនងជាមួយក្រុមគ្រួសារនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះ ស្ថានទូតផ្តល់ព័ត៌មានបន្ថែមថា ដោយបញ្ជាក់ពីអាជ្ញាធរអ៊ីស្រាអែល ចំនួនជនជាតិថៃដែលត្រូវបានឃុំខ្លួនបានកើនឡើងចំនួនពីរបន្ថែមទៀត។ តាមការប៉ាន់ស្មានថានៅតែមានជនជាតិថៃចំនួន១៨នាក់ត្រូវបានឃុំខ្លួន។រដ្ឋាភិបាលថៃនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយជនជាតិថៃដែលនៅសេសសល់ឲ្យដោះលែង​មានសុវត្ថិភាព​ឆាប់តាមដែលអាចធ្វើទៅបាន។

បច្ចុប្បន្ន​ក្រសួង​ការ​បរទេស​កំពុង​សម្រប​សម្រួល​ជាមួយ​ភាគី​អ៊ីស្រាអែល​អំពីដំណើរការដែលពាក់ព័ន្ធ ដើម្បីនាំបងប្អូនជនជាតិថៃទាំង ១៤ នាក់ ដែលត្រូវបានដោះលែង និងឆ្លងកាត់ដំណើរការព្យាបាលដំបូងនៅប្រទេសអ៊ីស្រាអែល ត្រឡប់ទៅប្រទេសថៃជួបក្រុមគ្រួសារពួកគេវិញ៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ប្រភព៖thethaiger

ចុចអាន៖នាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ការពារ​ជនស៊ីវិល​ដែល​បាត់បង់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម