Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន បញ្ជូន B-1 ៤គ្រឿងទៅន័រវែស ជាសារគំរាម ពូទីន

បានផុស

នៅ

លោកប្រធានាធិបតី ចូ បៃដិន កំពុងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុន B-1 ចំនួន៤គ្រឿងទៅកាន់ប្រទេសន័រវែស ដើម្បីបង្ហាញដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ​សហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្តមួយនេះប្រសិនបើរុស្ស៊ី បង្ហាញការឈ្លានពាននៅតំបន់អាក់ទិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CNN បានរាយការណ៍ពីការដាក់ពង្រាយនេះកាលពីថ្ងៃចន្ទដោយនិយាយថា យន្តហោះទម្លាក់គ្រាប់បែកនិងយោធាអាមេរិកប្រមាណ២០០នាក់ដែលឈរជើងនៅឯមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋ Texas នឹងត្រូវបញ្ជូនទៅមូលដ្ឋានទ័ពអាកាស Orland ក្នុងប្រទេសន័រវែស។

CNN ផ្សាយថា ក្នុងរយៈពេលបីសប្តាហ៍ បេសកកម្មនឹងចាប់ផ្តើមនៅតំបន់អាក់ទិកនិងក្នុងដែនអាកាសអន្តរជាតិ ជិតឆ្នេរភាគពាយព្យរបស់ប្រទេសរុស្ស៊ី។

កាលពីមុន បេសកកម្មយោធាអាមេរិកលើតំបន់អាក់ទិក គឺមានប្រភពមកពីចក្រភពអង់គ្លេស។

ការដាក់ពង្រាយទៅកាន់ប្រទេសន័រវែសគឺជាសញ្ញាបង្ហាញថា សហរដ្ឋអាមេរិកត្រៀមខ្លួនកាន់តែខ្លាំងជាងមុនដើម្បីដោះស្រាយការឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់។

លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្រោងប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងនឹងរុស្ស៊ីជាងប្រធានាធិបតីមុនគឺលោក ដូណាល់ ត្រាំ។

CNN រាយការណ៍ថា ក្រសួងការពារជាតិអាមេរិកមានការព្រួយបារម្ភអំពីសកម្មភាពរបស់រុស្ស៊ីនៅតំបន់អាក់ទិក ដោយសារតែប្រទេសនេះអាចព្យាយាមបិទសិទ្ធិចូលផ្លូវទឹកសមុទ្រនិងធនធានធម្មជាតិ ខណៈ២៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីគឺជាប់ទាក់ទងទៅនឹងអ៊ីដ្រូកាបូនដែលត្រូវបានរកឃើញនៅភាគខាងជើងនៃតំបន់អាក់ទិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក ចូ បៃដិន ផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរទៅស្បថចូលកាន់តំណែង ដោយព្រួយបារម្ភពីសន្តិសុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម