ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី បង្ហាញពី ជ័យជម្នះចំនួន៣ ដែលអ៊ុយក្រែន ត្រូវឈ្នះឲ្យបាន
ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីចុងសប្តាហ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានសារភាពថា ប្រទេសអ៊ុយក្រែន ចាំបាច់ត្រូវសម្រេចឲ្យបាននូវជ័យជម្នះសំខាន់ៗចំនួនបី។

លោក ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីពីការកេងចំណេញលើបញ្ហាដែលពិភពលោកកំពុងប្រឈមមុខ ដើម្បីបង្វែរការយកចិត្តទុកដាក់ពីអន្តរជាតិ។
លោកហ្សេលេនស្គីនិយាយថា “យើងត្រូវការជ័យជម្នះចំនួនបី។ ទីមួយគឺឈ្នះលើសភា វាគឺជាបញ្ហាប្រឈមមួយ វាមិនងាយស្រួលឡើយ”។
ជោគជ័យទីពីរដែលត្រូវតែសម្រេចឲ្យបានគឺ ទទួលបានជំនួយទឹកប្រាក់៥០ពាន់លានអឺរ៉ូ (៥៥ពាន់លានដុល្លារ) ពីសហភាពអឺរ៉ុប (EU) ដែលមិនទាន់អនុម័ត។ លោកប្រធានាធិបតីនិយាយថា “មិនមែនគ្រប់គ្នានៅក្នុង EU សុទ្ធតែត្រៀមខ្លួនដើម្បីគាំទ្រកញ្ចប់នេះ នៅថ្ងៃនេះទេ។ ភារកិច្ចរបស់យើងគឺធ្វើឲ្យប្រាកដថា អ្នកគ្រប់គ្នាត្រូវគាំទ្រកញ្ចប់នេះ”។

លោក ហ្សេលេនស្គី និយាយថា ជោគជ័យទីបី ដែលអ៊ុយក្រែនស្វែងរក គឺសេចក្តីសម្រេចរបស់ទីក្រុងព្រុចសែល ដើម្បីចាប់ផ្តើមការចរចាស្តីពីសមាជិកភាព EU របស់អ៊ុយក្រែន។
កាលពីដើមខែនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបរាជ័យក្នុងការជំរុញកញ្ចប់ចំណាយ១៩៥ពាន់លានដុល្លារ តាមរយៈសភា ខណៈក្នុងនោះប្រាក់ភាគច្រើនមានបំណងផ្តល់ឲ្យទីក្រុងកៀវ។ ជំនួសមកវិញ លោកប្រធានាធិបតី ត្រូវចុះហត្ថលេខាលើផែនការផ្តល់មូលនិធិ ដែលមិនរាប់បញ្ចូលជំនួយអ៊ុយក្រែន ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។
ក្នុងពេលជាមួយគ្នានោះ កញ្ចប់ប្រាក់កម្ចីនិងជំនួយ៥០ពាន់លានអឺរ៉ូរបស់ EU ត្រូវបានរារាំង ដោយសារតែការជំទាស់ពីប្រទេសជាសមាជិករួមទាំងហុងគ្រីផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ស្ងាត់ៗ រុស្ស៊ី បើកការវាយលុកលើកទី ៣ ទៅលើតំបន់ភាគខាងកើត អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ