ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលនិងក្រុមហាម៉ាស ដោះដូរចំណាប់ខ្មាំង-អ្នកទោស ជាលើកទី៣
អ៊ីស្រាអែល និងក្រុមឥស្លាមប៉ាឡេស្ទីនហាម៉ាស បានធ្វើការដោះដូរអ្នកទោស-ចំណាប់ខ្មាំងជាលើកទីបី ក្នុងអំឡុងពេលផ្អាកបាញ់។

កាលពីសប្តាហ៍មុន អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នា ចំពោះការផ្អាកបាញ់រយៈពេលបួនថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសុក្រទី២៤ខែវិច្ឆិកា។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស សន្យាដោះលែងចំណាប់ខ្មាំងចំនួន៥០នាក់ រីឯអ៊ីស្រាអែលតម្រូវឲ្យដោះលែងជនជាតិប៉ាឡេស្ទីន១៥០នាក់ចេញពីពន្ធនាគារ។
ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងចំនួន១៧នាក់ ដែលក្នុងនោះ មានជនជាតិអ៊ីស្រាអែល១៤នាក់ និងថៃ៣នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលរដ្ឋាភិបាលអ៊ីស្រាអែលប្រកាសដោះលែងជនជាតិប៉ាឡេស្ទីន៣៩នាក់។
លើកទី៣នេះ ចំណាប់ខ្មាំង ត្រូវបានប្រគល់ទៅឲ្យកាកបាទក្រហមនៅភាគខាងជើងតំបន់ហ្គាហ្សា ខុសពីការផ្ទេរពីរលើកមុន ដែលបានកើតឡើងនៅភាគខាងត្បូងហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង២៤ នាក់, អ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន ៣៩នាក់

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?