Connect with us

ព័ត៌មានអន្ដរជាតិ

មិនទាន់ជាប់ឆ្នោតផង លោក ត្រាំ ប្រកាសដកអាមេរិក ចេញពីស្ថាប័ននិងកិច្ចព្រមព្រៀងធំៗបាត់ទៅហើយ

បានផុស

នៅ

ត្បិតការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងចូលមកដល់នៅឆ្នាំក្រោយ ប៉ុន្តែលោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនឈានមុខឈ្នះការតែងតាំងខាងគណបក្សសាធារណរដ្ឋ ទៅតទល់ជាមួយអ្នកប្រជាធិបតេយ្យ។

លោក ដូណាល់ ត្រាំ (រូបថត៖ Seattle Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានប្រកាសពីគោលនយោបាយជាច្រើន ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺលោកបានប្រកាសដកសហរដ្ឋអាមេរិក ចេញពីអង្គការណាតូ និងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក។

កាលពីចុងខែតុលា លោកត្រាំ បានពិភាក្សាអំពីលទ្ធភាពនៃការដកប្រទេសចេញពីអង្គការណាតូ ឬកាត់ជំនួយរបស់អាមេរិកចំពោះប្លុកនេះ ប្រសិនបើគាត់ឈ្នះការបោះឆ្នោតឆ្នាំ២០២៤។

អតីតប្រធានាធិបតីអាមេរិករូបនេះ បានបង្ហាញជំហរច្បាស់ៗ ក្នុងការចាកចេញពីអង្គការណាតូ ឬសម្ព័ន្ធភាពយោធានៅសេសសល់ផ្សេងទៀត ប្រសិនបើសមាជិកអឺរ៉ុបរបស់ខ្លួន បង្កើនការចំណាយលើវិស័យការពារជាតិនិងលុបចោលមាត្រា៥នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលចាត់ទុក ការ​វាយ​ប្រហារ​លើ​រដ្ឋ​ជា​សមាជិកណា​មួយ ​ជា​ការ​វាយ​ប្រហារ​លើ​ប្រទេស​ទាំង៣១។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty Images)

ដោយឡែក កាលពីថ្ងៃអាទិត្យទី១៩ខែវិច្ឆិកា លោក ត្រាំ ក៏បានប្រកាសលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក (TTP) ដែលជំរុញដោយប្រធានាធិបតីអាមេរិក ចូ បៃដិន ផងដែរ បើជាប់ឆ្នោត។

ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Iowa, លោក អះអាងថា លោកប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកំពុងចរចាដោយរដ្ឋបាល បៃដិន ជាមួយប្រទេសចំនួន១៣ផ្សេងទៀត ដោយលើកហេតុផលថា វានឹងរារាំងដល់សង្វាក់ផលិតកម្មរបស់សហរដ្ឋអាមេរិក និងបណ្តាលឲ្យមនុស្សបាត់បង់ការងារធ្វើ។

លោកប្រកាសថា “ក្រោមការដឹកនាំរបស់រដ្ឋបាលបន្ទាប់ ផែនការរបស់លោក បៃដិន សម្រាប់ TPP ទី២ នឹងស្លាប់នៅថ្ងៃមួយ។ វាអាក្រក់ជាងផែនការទីមួយទៅទៀត ដោយគំរាមគំហែងដល់កសិករ និងអ្នកផលិតជាមួយនឹងភាពសាហាវយង់ឃ្នងសកលនិយម ហើយទំនោរខ្លាំងទៅកាន់តំបន់អាស៊ី”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ​CNA

ចុចអាន៖ លោក ត្រាំ ប្រកាសកម្ចាត់ចោល កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក បើជាប់ឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម