ព័ត៌មានអន្ដរជាតិ
ប្រទេសទាំង៥ មានយោធាខ្លាំងបំផុត នៅតំបន់ មជ្ឈិមបូព៌ា
ការកើនឡើងនៃវិបត្តិប៉ាឡេស្ទីន-អ៊ីស្រាអែល ទៅជាជម្លោះពេញទំហឹង រវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា បានបង្កឲ្យមានភាពភ័យខ្លាចជាសកលនៃសង្រ្គាមរីករាលដាលក្នុងតំបន់។
ចំពេលមានវិបត្តិនេះ ដូច្នេះ កម្ពុជាថ្មី បង្ហាញជូនប្រទេសចំនួន៥ ដែលជាមហាអំណាចយោធា ប្រចាំតំបន់មជ្ឈិមបូព៌ា៖
១. អ៊ីស្រាអែល
កងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវបានគេចាត់ទុក ស្ថិតក្នុងចំណោមមហាអំណាចយោធាដ៏មានឥទ្ធិពលបំផុតទាំងប្រាំនៅមជ្ឈិមបូព៌ា ចាប់តាំងពីការកកើតប្រទេសនេះក្នុងឆ្នាំ ១៩៤៨។

វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ប៉ាន់ប្រមាណថា IDF មានទ័ពសកម្ម ១៦៩៥០០នាក់និងទាហានបម្រុង៤៦៥០០០នាក់។ ថវិកាយោធារបស់អ៊ីស្រាអែល មានចំនួន ២៣.៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ IDF កម្លាំង៣ផ្នែក គឺកងកម្លាំងជើងគោក ទ័ពអាកាស និងកងទ័ពជើងទឹក ហើយមានបញ្ជាការចំនួន៤ ដាច់ដោយឡែកពីគ្នា (ខាងជើង កណ្តាល ខាងត្បូង និងផ្នែកខាងមុខ)។
លើសពីនេះ អ៊ីស្រាអែល នៅមានសព្វាវុធនិងយន្តហោះចម្បាំងទំនើបៗ ជាពិសេសខែលការពារដែនអាកាសដ៏ល្បីល្បាញឈ្មោះ Iron Dome។
២. អ៊ីរ៉ង់
អ៊ីរ៉ង់គឺជាមហាអំណាចយោធាមជ្ឈិមបូព៌ាដ៏សំខាន់មួយទៀត ជាមួយទ័ពសកម្ម៣៥០ ០០០នាក់ និងទ័ពក្នុងកងវរសេនាធំឆ្មាំបដិវត្តឥស្លាម (IRGC) ២៣០០០០នាក់ទៀត។ អ៊ីរ៉ង់ ជាប្រទេសមានយោធាសកម្មធំបំផុតមួយ នៅមជ្ឈិមបូព៌ា បូករួមទាំងទ័ពបម្រុងយ៉ាងតិច៣៥០០០០នាក់ ដែលនឹងត្រូវកោះហៅក្នុងគ្រាអាសន្ន។ ប្រទេសនេះ មានកញ្ចប់ថវិកាយោធាស្មើនឹងប្រហែល ៦.៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

រួមជាមួយនឹងប្រទេសអ៊ីស្រាអែល, អ៊ីរ៉ង់ក៏ជាឧស្សាហកម្មយោធាក្នុងស្រុកទំនើបបំផុតនៅមជ្ឈិមបូព៌ាផងដែរ ដោយផលិតបាននូវដ្រូនឈ្លបយកការណ៍ ដ្រូនវាយប្រហារ និងដ្រូន kamikaze ព្រមទាំងមីស៊ីលផ្លោងនិងមីស៊ីលល្បឿនលឿនជាងសំឡេង។
៣. តួកគី
តួកគី គឺជាប្រទេសដែលមានយោធាធំលំដាប់ទីពីរនៅក្នុងអង្គការ ណាតូ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសមហាអំណាចយោធាដ៏អស្ចារ្យបំផុតមួយ នៅមជ្ឈិមបូព៌ាផងដែរ ជាមួយនឹងកងទ័ពកាតព្វកិច្ចសកម្មចំនួន៣៥៥២០០នាក់ និងទាហានបម្រុង ៣៧៨៧០០នាក់។

តួកគី បានបែងចែកថវិកាចំនួន១៦ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ និងសន្តិសុខក្នុងឆ្នាំ២០២៣ ហើយបានផលិតអ្វីៗគ្រប់យ៉ាងពីយន្តហោះគ្មានមនុស្សបើក ដល់នាវាចម្បាំង, មីស៊ីលផ្លោង, ឧទ្ធម្ភាគចក្រ ATAK និងរថក្រោះប្រយុទ្ធ Altay។
៤. អេហ្ស៊ីប
អេហ្ស៊ីប ក៏ត្រូវបានចាត់ទុកថាមានយោធាដ៏មានឥទ្ធិពលបំផុតមួយនៅមជ្ឈិមបូព៌ាផងដែរ ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមប្រទេសទាំង១៤៥ នៅក្នុងរបាយការណ៍ឆ្នាំ២០២៣ របស់ Global Firepower Index។

កងកម្លាំងប្រដាប់អាវុធ មានបុគ្គលិកកាតព្វកិច្ចសកម្មចំនួន៤៣៨៥០០និងទាហានបម្រុង៤៧៩០០០នាក់។ អេហ្ស៊ីបមានកញ្ចប់ថវិកាយោធាចំនួន៤.៦ពាន់លានដុល្លារនៅឆ្នាំ២០២២ ហើយពឹងផ្អែកលើដៃគូបរទេសសម្រាប់សម្ភារយោធាភាគច្រើន ហើយក្នុងនោះប្រទេសរុស្ស៊ី គឺជាប្រភពសំខាន់នៃការនាំចូលអាវុធ។
៥. អារ៉ាប៊ីសាអូឌីត
ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជាប់លេខ៥ ក្នុងចំណាត់ថ្នាក់របស់ Global Firepower នៃមហាអំណាចយោធាកំពូលទាំង៥នៅមជ្ឈិមបូព៌ា និងជាប់ចំណាត់ថ្នាក់ទី២២លើពិភពលោក។
ជាមួយនឹងកញ្ចប់ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ៦៩.១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ប្រទេសនេះតែងតែជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសកំពូលទាំង១០នៅលើពិភពលោក ដែលមានកញ្ចប់ថវិកាយោធាធំបំផុត។

កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត មានបុគ្គលិកកាតព្វកិច្ចសកម្មចំនួន២៥៧០០០នាក់។ ប្រទេសនេះ ពឹងផ្អែកលើសហរដ្ឋអាមេរិកជិត៨០%ភាគរយ សម្រាប់សម្ភារយោធារបស់ខ្លួន បន្ទាប់មកគឺពឹងលើបារាំង៦,៤% និងអេស្ប៉ាញ៤,៩%។
ក្រៅពីសព្វាវុធទំនើបៗ អារ៉ាប៊ីសាអូឌីត ក៏មានរថក្រោះ Abrams និងយានប្រយុទ្ធ Bradley, ឧទ្ធម្ភាគចក្រវាយប្រហារ Apache, ប្រព័ន្ធមីស៊ីល Patriot និងប្រព័ន្ធទំនើបៗផ្សេងទៀតរបស់សហរដ្ឋអាមេរិក ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ