ព័ត៌មានអន្ដរជាតិ
មូលហេតុ អាស៊ីខាងត្បូង ក្លាយជាកន្លែងមានខ្យល់ពុល អាក្រក់ជាងគេលើពិភពលោក
កម្រិតខ្យល់ពុល គឺជាបញ្ហាប្រចាំឆ្នាំនិងរំខានដល់ជីវិតមនុស្សរាប់លាននាក់នៅតំបន់អាស៊ីខាងត្បូង ដោយបង្ខំឲ្យបិទសាលារៀន ប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡា និងនាំឲ្យរដ្ឋាភិបាល ជំរុញប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ ដើម្បីចៀសវាងបញ្ហាសុខភាព។

អាស៊ីខាងត្បូង បានក្លាយជាចំណុចក្តៅជាសកលសម្រាប់ការបំពុលខ្យល់ ខណៈការសិក្សារកឃើញថា នៅតំបន់នេះ មានប្រទេសចំនួនបួន គឺស្ថិតក្នុងចំណោមប្រទេសដែលរងការបំពុលខ្លាំងបំផុតរបស់ពិភពលោក និងមានទីក្រុងចំនួន៩ ស្ថិតក្នុងចំណោមទីក្រុងទាំង១០ ដែលមានការបំពុលខ្លាំងបំផុតនៅក្នុងតំបន់។
ដូចនេះ តើហេតុអ្វីបានជាការបំពុលនៅអាស៊ីខាងត្បូង មានសភាពអាក្រក់ជាងកន្លែងផ្សេង?
គេបានកត់សម្គាល់ឃើញឧស្សាហូបនីយកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនប្រជាជន នៅបណ្តាប្រទេសនៅអាស៊ីខាងត្បូង ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ដែលនាំឲ្យតម្រូវការថាមពល និងឥន្ធនៈហ្វូស៊ីល ហក់ឡើងខ្ពស់។
ថ្វីបើប្រភពនានាដូចជាឧស្សាហកម្មនិងយានជំនិះ បានប៉ះពាល់ដល់ប្រទេសភាគច្រើនក៏ដោយ ប៉ុន្តែកត្តារួមចំណែកសំខាន់ៗមួយចំនួនទៀតដែលតំបន់អាស៊ីខាងត្បូងទទួលរង មានដូចជាការដុតឥន្ធនៈរឹងសម្រាប់ចម្អិនអាហារ និងកម្តៅ ការបូជាសពមនុស្ស និងការដុតកាកសំណល់កសិកម្ម។

ជាឧទាហរណ៍ ប្រហែល៣៨% នៃការបំពុលនៅទីក្រុងញូវដែលីក្នុងឆ្នាំនេះ គឺបណ្តាលមកពីការដុតកាកសំណល់ ឬការដុតវាលស្រែ ដើម្បីសម្អាតដីនៅរដ្ឋ Punjab និង Haryana។
ទន្ទឹមនោះ ការកើនឡើងនៃចំនួនយានជំនិះនៅលើផ្លូវថ្នល់ បានធ្វើឲ្យបញ្ហាបំពុលកាន់តែធ្ងន់ធ្ងរឡើងៗ។ ជាឧទាហរណ៍ នៅក្នុងប្រទេសឥណ្ឌានិងប៉ាគីស្ថាន ចំនួនយានយន្តបានកើនឡើង៤ដង គិតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក។
តាមរបាយការណ៍របស់ Swiss Group IQAir, ទីក្រុងញូវដែលី ជាប់ចំណាត់ថ្នាក់ជារដ្ឋធានីដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា។ ទីនោះ មានយានជំនិះជិត៨លានគ្រឿង ធ្វើដំណើរលើដងផ្លូវគិតត្រឹមឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ