ព័ត៌មានអន្ដរជាតិ
ការពិត ៥យ៉ាងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu
លោក Benjamin Netanyahu ត្រូវបានគេស្គាល់ថា ជាបុរសខ្លាំងរបស់អ៊ីស្រាអែល ហើយបច្ចុប្បន្ន លោកកំពុងដឹកនាំប្រតិបត្តិការកម្ចាត់ក្រុមហាម៉ាស ក្រោយចលនានេះ បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើទឹកដីអ៊ីស្រាអែល។

ដ្បិតអី ប្រហែលជាមានមនុស្សមួយចំនួន បានស្គាល់សាវតាររបស់លោក Netanyahu រួចទៅហើយ ប៉ុន្តែថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញការពិត៥យ៉ាងទាក់ទងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ដែលគ្រប់គ្នាគួរតែដឹង៖
១. លោក Netanyahu កើតនៅទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែល នៅថ្ងៃទី២១ខែតុលា ឆ្នាំ១៩៤៩ ហើយធំធាត់ឡើងនៅទីក្រុង Jerusalem។ ឪពុករបស់គាត់ឈ្មោះ Benzion គឺជាប្រវត្តិវិទូជនជាតិជ្វីហ្វដ៏ល្បីម្នាក់ និងជាអ្នកគាំទ្រមេដឹកនាំមនោគមវិជ្ជា Zionist ឈ្មោះ Zeev Jabotinsky។ លោក Netanyahu ធ្លាប់រៀបការបីដង មានកូនបីនាក់ (កូនស្រីម្នាក់ជាមួយអតីតភរិយា និងកូនប្រុសពីរនាក់ ជាមួយភរិយាបច្ចុប្បន្ន ឈ្មោះ Sarah។ ពួកគេរស់នៅក្នុងក្រុងJerusalem។

២. ដោយមានឈ្មោះហៅក្រៅកាលពីកុមារភាពថា Bibi, លោក Netanyahu គឺជាអ្នកនិយាយភាសាអង់គ្លេសដ៏ស្ទាត់ជំនាញជាងគេ ក្នុងចំណោមអ្នកនយោបាយរបស់ប្រទេសអ៊ីស្រាអែលនាពេលបច្ចុប្បន្ន ពោលគឺលោកបានទៅសិក្សានៅវិទ្យាល័យសហរដ្ឋអាមេរិក ដែលជាកន្លែងឪពុករបស់គាត់ ធ្វើការជាអ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ។ លោក Netanyahu ក៏ជានិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថាន Massachusetts Institute of Technology ផងដែរ ដោយគាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម។

៣. នៅឆ្នាំ១៩៦៧ លោក Netanyahu បានចូលរួមជាមួយកងទ័ពអ៊ីស្រាអែល ហើយបានបម្រើការនៅក្នុងអង្គភាពបញ្ជាការវរជន ដោយចូលរួមក្នុងបេសកកម្មសម្ងាត់ និងប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងឆ្នាំ១៩៧២ លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sabena ដែលត្រូវគេប្លន់។ គាត់បានប្រយុទ្ធនៅក្នុងសង្គ្រាមឆ្នាំ១៩៧៣ ហើយទទួលបានឋានៈជាកាពីទែន មុនពេលចាកចេញពីតំណែង។

៤. លោក Netanyahu បានចូលប្រឡូកក្នុងឆាកនយោបាយ បន្ទាប់ពីបងប្រុសរបស់គាត់ ឈ្មោះ Yonatan ត្រូវគេសម្លាប់ ខណៈដឹកនាំការវាយឆ្មក់ឆ្នាំ១៩៧៦ ដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវគេប្លន់ពីទីក្រុង Entebbe នៃប្រទេស អ៊ូហ្គង់ដា។ ការឡើងតំណែងខ្ពស់បំផុតលើកដំបូងក្នុងឆាកនយោបាយរបស់គាត់ គឺការក្លាយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៨៤។ គាត់បានឈ្នះអាសនៈក្នុងសភាជាមួយគណបក្សស្តាំនិយម Likud នៅឆ្នាំ១៩៨៨ ហើយក៏ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសផងដែរ។

៥. ក្នុងនាមជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ ១៩៩៦ ដល់ ១៩៩៩, លោក Netanyahu បានដកកងកម្លាំងអ៊ីស្រាអែលចេញពីផ្នែកមួយនៃទីក្រុង Hebron របស់តំបន់ West Bank ក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយប៉ាឡេស្ទីន។ ការបោះឆ្នោតមុនពេលកំណត់ ដែលបង្កឡើងដោយកិច្ចព្រមព្រៀង មានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល បានបញ្ចប់អាណត្តិរបស់គាត់នៅឆ្នាំ១៩៩៩។ ក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅឆ្នាំ២០០៣ លោក Netanyahu បានអនុវត្តកំណែទម្រង់ទីផ្សារ ជួយជំរុញកំណើនសេដ្ឋកិច្ច បើទោះបីជាមានការបះបោររបស់ប៉ាឡេស្ទីនក៏ដោយ។ គាត់បានលាលែងពីតំណែងគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ២០០៥ ចំពេលផ្ទុះការតវ៉ាឲ្យអ៊ីស្រាអែល ដកខ្លួនចេញពីតំបន់ ហ្គាហ្សាស្រ្ទីប ហើយបច្ចុប្បន្ននេះ គាត់គឺជានាយករដ្ឋមន្ត្រី អ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក Netanyahu ប្រកាសបន្តធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស ក្រោយបទឈប់បាញ់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ