ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង១២នាក់ទៀត ក្នុងនោះមានជនជាតិថៃ ២នាក់
កងកម្លាំងការពារអ៊ីស្រាអែលនិយាយថា ចំណាប់ខ្មាំងទាំង១២នាក់ ដែលត្រូវបានដោះលែងកាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកា ឥឡូវនេះស្ថិតនៅក្នុងទឹកដីអ៊ីស្រាអែល។

ក្នុងចំណោមអ្នកដែលត្រូវបានដោះលែង គឺមានជនជាតិអ៊ីស្រាអែល១០នាក់ និងថៃ ២នាក់។
សារព័ត៌មាន CNN ក៏បានឃើញឧទ្ធម្ភាគចក្រចំនួន៤គ្រឿង ចុះចតនៅតំបន់ Kerem Shalom ជាកន្លែងដែលចំណាប់ខ្មាំង ត្រូវបានគេរំពឹងថានឹងជួបជាមួយយោធាអ៊ីស្រាអែលផងដែរ។

ចំណាប់ខ្មាំង ក្នុងការដោះលែងមុនៗគឺត្រូវបានបញ្ជូនពី Kerem Shalom ទៅកាន់មន្ទីរពេទ្យ។
ការដោះលែងចុងក្រោយនេះ គឺស្ថិតក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានបន្តដល់ថ្ងៃទី៣ខណៈ អ្នកសម្របសម្រួលក្នុងប្រទេសកាតា កំពុងធ្វើការដើម្បីពង្រីកបទឈប់បាញ់នេះ។
សហរដ្ឋអាមេរិក បានជំរុញឲ្យអ៊ីស្រាអែល ការពារជនស៊ីវិលប៉ាឡេស្ទីននៅហ្គាហ្សា ឲ្យកាន់តែប្រសើរ ប្រសិនបើខ្លួន ពិតជាបន្តសង្គ្រាមក្រោយបទឈប់បាញ់ដូចការសន្យាមែននោះ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ចំណាប់ខ្មាំង ប៉ាឡេស្ទីន មួយចំនួនដែល អ៊ីស្រាអែល ដោះលែងធ្លាប់មាន ប្រវត្តិចាក់សម្លាប់មនុស្ស

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក