Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមូស្គូ៖ អាមេរិក ព្យាយាមរៀបចំរដ្ឋប្រហារនៅ រុស្ស៊ី

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov អះអាងថា សហរដ្ឋអាមេរិក កំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើការបង្កភាពចលាចលនៅក្នុងប្រទេសរុស្ស៊ី និងមានបំណងដកតំណែងមេដឹកនាំរបស់ប្រទេសនេះ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov (រូបថត៖ CFR)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន TASS បានដកស្រង់សម្តីលោក Ryabkov ដែលនិយាយកាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកាថា ការប្រឈមមុខដាក់គ្នារវាងទីក្រុងមូស្គូនិងវ៉ាស៊ីនតោន បានក្លាយជាការពិតដែលត្រូវតែទទួលស្គាល់។

អនុរដ្ឋមន្ត្រីរូបនេះបន្តថា “សហរដ្ឋអាមេរិក មិនត្រឹមតែធ្វើសង្រ្គាមកូនកាត់លើប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើការផ្លាស់ប្តូរការដឹកនាំនៅទីនេះ និងរៀបចំរដ្ឋប្រហារផ្ទៃក្នុងរុស្ស៊ីទៀតផង”។

(រូបថត៖ Northeastern)

អ្នកនយោបាយលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយនានា បានអបអរសាទរដោយបើកចំហនូវអ្វីដែលពួកគេមើលឃើញ ថាជាការគំរាមកំហែងដល់ការគ្រប់គ្រងរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ពេលដែលក្រុមយោធាឯកជន Wagner ចាប់ផ្តើមការប៉ុនប៉ងបះបោរកាលពីរដូវក្តៅមុន។

ថ្វីបើទីក្រុងវ៉ាស៊ីនតោន បដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងព្រឹត្តិការណ៍ទាំងនោះក៏ដោយ ប៉ុន្តែរបាយការណ៍ជាបន្តបន្ទាប់អះអាងថា ភ្នាក់ងារចារកម្មលោកខាងលិច បានដឹងអំពីការបះបោរនោះ។

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំងនៅពេលទីក្រុងមូស្គូ ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើទីក្រុងមូស្គូ និងបានផ្តល់ជំនួយយោធាគិតជាទឹកប្រាក់ រាប់សិបពាន់លានដុល្លារដល់ទីក្រុងកៀវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ស្ងាត់ៗ រុស្ស៊ី បើកការវាយលុកលើកទី ៣ ទៅលើតំបន់ភាគខាងកើត អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម