ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាល ហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនីស្ត បន្តកិច្ចចរចាសន្តិភាពឡើងវិញ
រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនីស្តរបស់ប្រទេសនេះកាលពីថ្ងៃអង្គារបានព្រមព្រៀងគ្នាបន្តកិច្ចចរចាសន្តិភាពឡើងវិញក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធដ៏យូរបំផុតមួយនៅអាស៊ី ក្រោមការសម្របសម្រួលរបស់ប្រទេសន័រវេស ។

ភាគីទាំងពីរបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងអូស្លូ លើតម្រូវការក្នុងការរួបរួមដើម្បីដោះស្រាយបញ្ហាប្រឈម និងដោះស្រាយហេតុផលនៃជម្លោះប្រដាប់អាវុធ ជាពិសេសបានយល់ព្រមលើ “ដំណោះស្រាយជាគោលការណ៍ និងសន្តិភាព” ។
ទីប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីហ្វីលីពីនលោក Carlito Galvez បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ភាគីទាំងពីរបានយល់ព្រមចំពោះការដោះស្រាយជម្លោះប្រដាប់អាវុធដោយសន្តិវិធី និងជាគោលការណ៍ ហើយការដោះស្រាយឫសគល់នៃជម្លោះប្រដាប់អាវុធ និងការបញ្ចប់ការតស៊ូនៅពេលនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ចលនាកងទ័ពប្រជាជនថ្មី (CPP-NPA) និងរណសិរ្សប្រជាធិបតេយ្យជាតិហ្វីលីពីន (NDFP)” ។
លោក Galvez បានចង្អុលបង្ហាញទៀតថា ការយល់ព្រមពីសំណាក់ភាគីទាំងពីរ គឺដោយសារតែពួកគេបានទទួលស្គាល់ពីបញ្ហាសេដ្ឋកិច្ចសង្គម និងនយោបាយដែលកំពុងចាក់ឫសគល់យ៉ាងជ្រៅ ហើយថែមទាំងបានយល់ព្រមបង្កើតក្របខ័ណ្ឌមួយដែលបង្ហាញពីអាទិភាពសម្រាប់កិច្ចចរចាសន្តិភាពផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិលោក Gilberto Teodoro បាននិយាយថា រដ្ឋាភិបាល និងរណសិរ្សទំនងជានឹងជួបប្រជុំគ្នានៅត្រីមាសទីមួយនៃឆ្នាំ ២០២៤ ប៉ុន្តែយើងមិនទាន់អាចកំណត់ពេលវេលាជាក់លាក់សម្រាប់រឿងនេះបាននៅឡើយនោះទេ ដោយសារតែវាមានគ្រោះថ្នាក់ក្នុងការបង្ហាញព័ត៌មានលម្អិត ហើយរាល់ការផ្លាស់ប្ដូរត្រូវតែមាននិរន្តភាព ។
គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពប្រជាជនថ្មី ដែលជាផ្នែកមួយរបស់យោធានៃបក្សកុម្មុយនីស្តហ្វីលីពីន បានចូលរួមក្នុងការប្រយុទ្ធគ្នា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ហើយជម្លោះមួយនេះបានសម្លាប់មនុស្សជាង ៤ ម៉ឺននាក់ ខណៈកិច្ចចរចាកាលពីលើកមុនត្រូវបានបញ្ចប់ដោយអតីតប្រធានាធិបតីលោក Rodrigo Duterte កាលពី ៦ ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មីយ៉ាន់ម៉ា ចោទក្រុមបះបោរដុតកម្ទេចរថយន្តដឹកទំនិញពី ចិន ចូលប្រទេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ