ព័ត៌មានអន្ដរជាតិ
ផ្ទុះសារធាតុគីមីនៅ ថៃ ស្លាប់មនុស្ស ២ នាក់ និងរបួសច្រើននាក់
មានករណីផ្ទុះសារធាតុគីមីមួយកន្លែងនៅឃុំ Mae Van ស្រុក Phrao ខេត្ត Chiang Mai បណ្ដាលឲ្យស្ត្រី ២ នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ច្រើននាក់ ហើយមូលហេតុនៃការផ្ទុះនេះ កំពុងតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣វេលាម៉ោង ៤ រសៀល នៅលើ Facebook fanpage ការិយាល័យទំនាក់ទំនងសាធារណៈភូមិភាគ៣ នាយកដ្ឋានទំនាក់ទំនងសាធារណៈរាយការណ៍ថា មានការផ្ទុះសារធាតុគីមីបានកើតឡើង នៅឃុំ Mae Van ស្រុក Phrao ខេត្ត Chiang Mai។
ដោយឡែកនៅកន្លែងកើតហេតុ គេបានប្រទះឃើញសាកសពមនុស្សម្នាក់ដេកស្លាប់ក្នុងផ្ទះកញ្ចក់ ហើយម្នាក់ទៀតខ្ទាតទៅដើមឈើ។ អ្នកស្លាប់ទាំង ២ នាក់មានអាយុ ៣៣ ឆ្នាំ សញ្ជាតិមីយ៉ាន់ម៉ា ហើយមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។ ចំណែកអ្នករបួសម្នាក់ត្រូវបានគេស្គាល់ឈ្មោះ MR.aung សញ្ជាតិមីយ៉ាន់ម៉ា អាយុ ៣៤ ឆ្នាំ មានរបួសរលាកពេញខ្លួន។
តាមការសាកសួរម្ចាស់ចំការទើបដឹងថា ពួកគេជាកម្មករក្នុងចម្ការ ។ ក្នុងពេលកើតហេតុពួកគេបានលាយប៉ូតាស្យូម ៣ បាវទម្ងន់ ២៥ គីឡូក្រាម និងអ៊ុយរេ ១ បាវទម្ងន់ ៥០ គីឡូក្រាម ។ ជាធម្មតា សារធាតុប៉ូតាស្យូមក្លរួ ជាសារធាតុមិនងាយឆេះនោះទេ ប៉ុន្តែវាជួយរក្សាភ្លើង ហើយវាអាចមានប្រតិកម្មយ៉ាងខ្លាំងជាមួយសារធាតុអុកស៊ីសែន និងសារធាតុសរីរាង្គគ្រប់ប្រភេទ អាចផ្ទុះដោយឯកឯង នៅពេលដែលសីតុណ្ហភាពលើសពីកម្រិត ។
គួរបញ្ជាក់ថា នេះមិនមែនជាករណីដំបូងនោះទេដែលខេត្តឈៀងម៉ៃជួបប្រទះករណីបែបនេះ ពោលនៅឆ្នាំ ១៩៩៩ ក៏មានការផ្ទុះសារធាតុប៉ូតាស្យូមក្លរយ៉ាងធំផងដែរនៅស្រុកសានប៉ាតុង បណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?