Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ថា អ៊ីស្រាអែល នឹងបោសសម្អាតវិហារឥស្លាមដែល​បំពាក់បំប៉នមនោគមវិជ្ជាបែបបំពុល

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់មេបណ្ដាញសង្គម X លោក Elon Musk ក្នុងបទសម្ភាសន៍មួយថា អ៊ីស្រាអែលនឹងបោសសម្អាតវិហារឥស្លាម និងសាលារៀនដែលបំពាក់បំប៉នមនោគមវិជ្ជាបែបបំពុលក្នុងតំបន់ហ្គាហ្សា នៅពេលដែលសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាសបានបញ្ចប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់មហាសេដ្ឋី Elon Musk ក្នុងបទសម្ភាសន៍មួយដែលផ្សាយបន្តផ្ទាល់នៅលើបណ្ដាញ X, លោក Netanyahu បាននិយាយថា ការបំផ្លិចបំផ្លាញរបស់ក្រុមហាម៉ាសនឹងក្លាយជា “ប្រផ្នូល” នៃការផ្លាស់ប្តូរសាសនាឥស្លាមជាប្រព័ន្ធបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា ។

លោក Netanyahu លើកឡើងថា “យើង​ត្រូវ​ធ្វើ​ឲ្យ​តំបន់​ហ្គាហ្សា​គ្មាន​យោធា​ បន្ទាប់​ពី​ការ​បំផ្លិចបំផ្លាញ​របស់​ក្រុម​ហាម៉ាស ។ យើង​ត្រូវ​លុប​បំបាត់​រ៉ាឌីកាល់​ហ្គាហ្សា ប៉ុន្តែវាក៏​នឹង​ចំណាយ​ពេល​មួយ​រយៈធំផងដែរ ជាពិសេស​ការងារ​នៅ​វិហារ​ឥស្លាម និង​នៅ​តាម​សាលារៀន រួមជាមួយ​កន្លែងផ្សេងៗទៀត​ដែល​កុមារ​មិន​ស្គាល់​តម្លៃ​របស់​ពួកគេ ហើយ​បន្ទាប់​មក​យើង​ត្រូវ​កសាង​តំបន់​ហ្គាហ្សា​ឡើង​វិញ” ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានប្រាប់លោក Elon Musk ទៀតថា “ដំបូងឡើយអ្នកត្រូវតែកម្ចាត់របបបំពុលសង្គម ដូចដែលអ្នកបានធ្វើនៅប្រទេសអាល្លឺម៉ង់ ក៏ដូចដែលអ្នកបានធ្វើនៅប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ” ។

ពេញមួយយុទ្ធនាការផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអ៊ែលនៅក្នុងតំបន់ប៉ាឡេស្ទីនរយៈពេល ៧ សប្តាហ៍កន្លងមកនេះ លោក Netanyahu បានប្រកាសម្តងហើយម្តងទៀតថា ក្រុមហាម៉ាសត្រូវតែបាត់ស្រមោលចេញពីទឹកដីមួយនេះ បន្ទាប់ពីប្រតិបត្តិការបោសសម្អាតត្រូវបានបញ្ចប់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,០០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,១៥០ នាក់ត្រូវបានសម្លាប់ ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អ៊ីស្រាអែល ថា ក្រុមហាម៉ាស មិនគោរពប្រតិបត្តិការផ្អាកបាញ់មនុស្សធម៌នៅ​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម