ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអៀរឡង់ ថា អឺរ៉ុប គឺជាឋានសួគ៌
ក្នុងអំឡុងសុន្ទរកថាសភា កាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar បានចាត់ទុកអឺរ៉ុបថាជា “ឋានសួគ៌” ហើយប្រទេសរបស់លោកគឺជា “ផ្នែកមួយដ៏ល្អបំផុតនៃឋានសួគ៌”។ ទន្ទឹមនោះ លោកជំរុញពលរដ្ឋ កុំឲ្យភ្ជាប់ជនអន្តោប្រវេសន៍ ជាមួយឧក្រិដ្ឋកម្ម។
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីរូបនេះ ធ្វើឡើងចំពេលអៀរឡង់ នៅចងចាំមិនទាន់ភ្លេច អំពីកុបកម្មប្រឆាំងជនអន្តោប្រវេសន៍ ដែលបានវាយលុកទីក្រុង Dublin កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីបុរសជនជាតិអាល់ហ្សេរីម្នាក់ ត្រូវចោទប្រកាន់ថា បានចាក់កុមារបីនាក់ និងអ្នកមើលថែរបស់ពួកគេ មុនពេលមនុស្សម្នានៅក្បែរ ចូលធ្វើអន្តរាគមន៍។

តាមលោក Varadkar, “អឺរ៉ុបគឺជាឋានសួគ៌ ហើយអៀរឡង់គឺជាផ្នែកមួយដ៏ល្អបំផុតនៃឋានសួគ៌ មនុស្សរាប់ពាន់នាក់នឹងមកទីនេះ ហើយយើងគ្រាន់តែគ្រប់គ្រងវាឲ្យល្អបំផុតតាមដែលអាចធ្វើបានទៅបានហើយ។ ជនចំណាកស្រុក មិនទំនងជាប្រព្រឹត្តឧក្រិដ្ឋកម្មជាងអ្នកផ្សេងទៀតឡើយ”។
មន្ត្រីជាច្រើននាក់បានរងរបួសក្នុងកុបកម្មកាលពីថ្ងៃព្រហស្បតិ៍ ខណៈរថយន្តក្រុងយ៉ាងហោចណាស់ពីរគ្រឿង រថភ្លើងមួយគ្រឿង និងរថយន្តប៉ូលិសជាច្រើនគ្រឿង ត្រូវបានដុត។ អ្នកបះបោររាប់សិបនាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ។
អាជ្ញាធរអៀរឡង់ បានប្រតិកម្មចំពោះភាពចលាចលដ៏អាក្រក់បំផុតនៅទីក្រុង Dublin ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយប្តេជ្ញាពង្រឹងច្បាប់និយាយស្អប់ខ្ពើម និងបង្កើនការឃ្លាំមើល។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Helen McEntee បានវាយតម្លៃការឆ្លើយតបរបស់ប៉ូលិសថា ល្អឥតខ្ចោះ ចំណែកស្នងការប៉ូលិសលោក Drew Harris បានបរិហារក្រុមកុបកម្មថាជា បក្សពួកឆ្កួតលីលាជំរុញដោយមនោគមវិជ្ជាស្តាំនិយម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រៅពីហាវ៉ៃ ភ្លើងឆេះព្រៃ ក៏កំពុងវាយប្រហារប្រទេសជាច្រើននៅអឺរ៉ុប ផងដែរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ