Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះយោធាអាមេរិក ធ្លាក់នៅជប៉ុន

បានផុស

នៅ

យន្តហោះ​យោធា​អាមេរិក​មួយ​គ្រឿង ​ដែល​មាន​ទាហាន​៨​នាក់​ជិះ​ក្នុងនោះ បាន​ធ្លាក់​ជិត​ឆ្នេរ​សមុទ្រ​ជប៉ុន នៅថ្ងៃពុធទី២៩ខែវិច្ឆិកា ប៉ុន្តែមិនទាន់ដឹងពីចំនួនមនុស្សស្លាប់ឬរបួសទេ។

មន្ត្រីជប៉ុននិយាយថា យន្តហោះ CV-22 Osprey បានហោះចេញពីមូលដ្ឋានអាកាស Yokota ក្នុងទីក្រុងតូក្យូ ហើយធ្លាក់ជិតកោះ Yakushima។

យន្តហោះ CV-22 Osprey (រូបថត៖ AF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍ជប៉ុន NHK ផ្សាយថា យន្តហោះ Osprey កំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋាន Yakushima ហើយមានព័ត៌មានមិនច្បាស់ការណ៍មួយថា យន្តហោះនេះត្រូវឆាបឆេះ។

Osprey គឺជាយន្តហោះដែលក៏អាចដំណើរការជាឧទ្ធម្ភាគចក្រ និងយន្តហោះប្រភេទ Turboprop បានដែរ។

កាលពីខែសីហា យន្តហោះ Osprey មួយគ្រឿងទៀត បានធ្លាក់នៅភាគខាងជើងប្រទេសអូស្ត្រាលី ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា ដោយបានសម្លាប់ទាហានម៉ារីនអាមេរិក៣នាក់ក្នុងចំណោម២៣នាក់ដែលជិះក្នុងនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ យន្តហោះយោធាអាមេរិក ធ្លាក់នៅតំបន់មេឌីទែរ៉ាណេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម