ព័ត៌មានអន្ដរជាតិ
ទុរេនពូជម៉ាន់ថងនៅ វៀតណាម ដាក់លក់តម្លៃជាង ៦ ដុល្លារក្នុងមួយគីឡូក្រាម
ទុរេនពូជម៉ាន់ថងនៅវៀតណាមបានឡើងថ្លៃ ៣០ ភាគរយកាលពីខែវិច្ឆិកា ដោយលក់ក្នុងតម្លៃ ៦.១៩ ដុល្លារក្នុងមួយគីឡូក្រាម ដោយសារតែតម្រូវការនៅចិនកើនឡើង ទន្ទឹមនឹងការផ្គត់ផ្គង់ពីប្រទេសផ្សេងធ្លាក់ចុះផង ។

បច្ចុប្បន្នទុរេនពូជម៉ាន់ថងដែលមានគុណភាពខ្ពស់បំផុត និងមានទម្ងន់ចាប់ពី ២ ទៅ ៥ គីឡូក្រាម មានតម្លៃ ១៥ ម៉ឺនដុង ប្រហែល ៦.១៩ ដុល្លារក្នុងមួយគីឡូក្រាម ពោលខ្ពស់ជាងរដូវចេញផ្លែធម្មតា ៦០ ភាគរយ ។ ខណៈតម្លៃទុរេនពូជ Ri6 កើនឡើង ១០ ភាគរយដោយលក់ក្នុងតម្លៃ ១២ ម៉ឺនដុង ឬ ៤.៩៥ ដុល្លារ ។
តាមរយៈពាណិជ្ជករបាននិយាយថា ការកើនឡើងតម្លៃនេះ គឺដោយសារតែចិនកំពុងមានតម្រូវការខ្ពស់ ស្របពេលដែលការផ្គត់ផ្គង់របស់ប្រទេសផ្សេងមានការធ្លាក់ចុះទាបផង ជាពិសេសកសិករដាំទុរេនថៃកំពុងក្រពុលមុខ ដោយសារតែបញ្ហាអាកាសធាតុ ។

កត្តានេះ បានធ្វើឲ្យកសិករវៀតណាម ទទួលបានប្រាក់ចំណេញខ្ពស់មិនធ្លាប់មានពីមុន ខណៈពាណិជ្ជករជាច្រើន នាំគ្នាកក់ប្រាក់ជាង ៤០ ភាគរយមុន ពោលខ្ពស់ជាងការកក់ក្នុងរដូវធម្មតាប្រមាណ ១០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានេះ ។
គួរឲ្យដឹងថា ការនាំចេញទុរេនរបស់វៀតណាម ត្រូវបានកំណត់ នឹងឈានដល់កំណត់ត្រា ២.៥ ពាន់លានដុល្លារនៅឆ្នាំនេះ ពោលច្រើនជាង ៥ ដង បើប្រៀបធៀបនឹងឆ្នាំមុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន៖ ចិន ប្រកាសផែនការការពារផលប្រយោជន៍ក្រុមហ៊ុនបរទេសដើម្បីទាញការ វិនិយោគ

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ