ព័ត៌មានអន្ដរជាតិ
ចិន បញ្ជាក់ថា ការកើនឡើងនៃករណីជំងឺផ្លូវដង្ហើម ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ថា ការកើនឡើងនៃករណីជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន គឺជាបញ្ហាទូទៅដែលប្រទេសទាំងអស់ប្រឈមមុខ ហើយអាជ្ញាធរចិន បានគ្រប់គ្រងបញ្ហានេះប្រកបដោយប្រសិទ្ធភាព។

អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុន បានស្នើឲ្យប្រទេសចិន ផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម និងបានរាយការណ៍ពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារ។
ប៉ុន្តែមន្ត្រីអង្គការ WHO បាននិយាយកាលពីថ្ងៃចន្ទថា ការកើនឡើងនៃជំងឺនៅក្នុងប្រទេសចិនគឺមិនខ្ពស់ដូចមុនការរាតត្បាតនៃជំងឺកូវីដ១៩នោះទេ ហើយបញ្ជាក់ជាថ្មីថា ខ្លួនមិនបានរកឃើញមេរោគថ្មី ឬមិនធម្មតាណាមួយ នៅក្នុងករណីថ្មីៗឡើយ។

លោក Wang បានប្រាប់អ្នកយកព័ត៌មាននៅ UN ថា “ថ្មីៗនេះ យើងបានឃើញករណីជំងឺគ្រុនផ្តាសាយមួយចំនួន ក្នុងចំណោមកុមារនៅតំបន់ខ្លះនៃប្រទេសចិន។ ជាការពិត នោះគឺជាបាតុភូតទូទៅមួយក្នុងប្រទេសជាច្រើន ហើយនៅចិន បញ្ហានេះបានស្ថិតក្រោមការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទាំងស្រុង”។
លោកបន្តថា “អន្តរកម្មរបស់ប្រទេសចិនជាមួយសហគមន៍អន្តរជាតិ នឹងមិនរងផលប៉ះពាល់ដោយកត្តាណាមួយឡើយ ហើយយើងស្វាគមន៍ការមកទស្សនាកាន់តែច្រើន ពីមិត្តភក្តិមកពីជុំវិញពិភពលោក”។
សូមបញ្ជាក់ថា ទាំងប្រទេសចិន និង WHO បានប្រឈមមុខនឹងសំណួរ អំពីតម្លាភាពនៃសេចក្តីរាយការណ៍អំពីករណីជំងឺកូវីដ១៩ ដែលលេចឡើងដំបូងបំផុត នៅទីក្រុង Wuhan ប្រទេសចិននាចុងឆ្នាំ២០១៩ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Wang Yi ប្រាប់ទៅពិភពអារ៉ាប់ និងឥស្លាមថា ចិន គាំទ្រពេញទំហឹង ដល់ប្រជាជន ប៉ាឡេស្ទីន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ