ព័ត៌មានអន្ដរជាតិ
ថៃ អនុញ្ញាតឲ្យបើកក្លឹបកម្សាន្ត និងបាររាត្រីរហូតដល់ម៉ោង ៤ ទៀបភ្លឺ
ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីថៃបានអនុម័តសេចក្ដីសម្រេចបន្ថែមពេល ២ ម៉ោងទៀតដល់ក្លឹបកម្សាន្ត បាររាត្រី រួមជាមួយខារ៉ាអូខេនៅតំបន់ទេសចរណ៍សំខាន់ៗដូចជា បាងកក ភូកេត ប៉ាតាយ៉ា ឈៀងម៉ៃ និងសាមុយ ឲ្យបើកបានរហូតដល់ម៉ោង ៤ ទៀបភ្លឺ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បញ្ជាក់ថា ច្បាប់ថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៥ ខែធ្នូតទៅ ដោយសារតែឧស្សាហកម្មទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ថៃ ស្របពេលបច្ចុប្បន្នប្រទេសមួយនេះកំពុងមានកំណើនយឺតជាងគេ បើប្រៀបធៀបនឹងដៃគូក្នុងតំបន់ ។
ទន្ទឹមនោះ ការសម្រេចចិត្តអនុញ្ញាតឲ្យកន្លែងកម្សាន្តបើកបានយូរជាងមុននេះ គឺជាជំហានចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្នុងការជំរុញការមកដល់របស់ជនបរទេស បន្ទាប់កាលពីខែកញ្ញា ថៃបានលើកលែងតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន រួមជាមួយប្រទេសមួយចំនួនផ្សេងទៀត ។
ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសចំនួន ២៤.៥ លាននាក់ ខណៈតាមគោលដៅកំណត់មានរហូតដល់ ២៨ លាននាក់សម្រាប់រយៈពេលពេញមួយឆ្នាំ ។
គួរបញ្ចាក់ថា នៅមុនពេលជំងឺរាតត្បាត ប្រទេសថៃបានកត់ត្រាចំនួនភ្ញៀវទេសចរជិត ៤០ លាននាក់ ដោយក្នុងនោះមាន ១១ លាននាក់មកពីប្រទេសចិន ខណៈនៅឆ្នាំនេះ រដ្ឋាភិបាលរំពឹងនឹងមានភ្ញៀវមកពីប្រទេសចិនត្រឹមតែ ៣.៥ លាននាក់ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ MSN
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់