ព័ត៌មានអន្ដរជាតិ
លោក Stoltenberg ថា ជ័យជម្នះរបស់ អ៊ុយក្រែន លើ រុស្ស៊ី ជាផលប្រយោជន៍របស់ ណាតូ
អគ្គលេខាងធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា វាគឺជាផលប្រយោជន៍រួមទាំងប្រទេសអ៊ុយក្រែន និងអង្គការណាតូ ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវសម្រេចក្ដីបំណងយកឈ្នះក្នុងសង្គ្រាមរបស់ខ្លួនលើប្រទេសរុស្ស៊ី ។

លោក Stoltenberg បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅទីក្រុងប្រ៊ុចសែលថា “វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលសាមគ្គីភាពរបស់យើងជាមួយអ៊ុយក្រែន មិនត្រឹមតែត្រូវបានបង្ហាញដោយពាក្យសំដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងសកម្មភាពផងដែរ” ។
នៅក្នុងសន្និសីទដែលបានធ្វើឡើងមុនកិច្ចប្រជុំក្រុមប្រឹក្សា ណាតូ-អ៊ុយក្រែន និងនៅក្រៅកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសសម្ព័ន្ធមិត្ត, លោក Stoltenberg ក៏បានសម្តែងការដឹងគុណចំពោះប្រទេសជាសមាជិកសម្រាប់កិច្ចគាំទ្ររបស់ពួកគេមកលើរដ្ឋាភិបាលទីក្រុងកៀវផងដែរ ។

ប្រមុខអង្គការណាតូរូបនេះបានកត់សម្គាល់ទៀតថា “ក្នុងកិច្ចប្រជុំប្រឹក្សានាពេលខាងមុខ យើងក៏នឹងផ្ដោតលើការផ្ដល់ជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែនផងដែរ ដោយសារតែវាស្តិតក្នុងក្របខណ្ឌផលប្រយោជន៍ទាំងអ៊ុយក្រែន និងសន្តិសុខផ្ទាល់ខ្លួនរបស់អង្គការណាតូ” ។
ចំណែកលោករដ្ឋមន្ត្រីការបរទេស Kuleba វិញបានលើកឡើងថា “បច្ចុប្បន្នប្រទេសអ៊ុយក្រែនមានកងទ័ពខ្លាំងក្លាបំផុត និងរឹងប៉ឹងបំផុតក្នុងចំណោមការប្រយុទ្ធនៅអឺរ៉ុប ស្របពេលដែលមានការផ្ដល់ជំនួយយោធាជាហូរហែពីសំណាក់បណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺបងធំអាមេរិកតែម្ដង” ។

លោក Kuleba បានបន្ថែមថា “យើងកំពុងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការរបស់យើងជាមួយអង្គការណាតូ ។ យើងកំពុងក្លាយជាកងទ័ពរបស់ណាតូយ៉ាងពិតប្រាកដ ទាក់ទងនឹងវិធីសាស្រ្តគ្រប់គ្រងសមត្ថភាពបច្ចេកទេស ក៏ដូចជាគោលការណ៍នៃប្រតិបត្តិការកងទ័ពជាដើម” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ស្ងាត់ៗ រុស្ស៊ី បើកការវាយលុកលើកទី ៣ ទៅលើតំបន់ភាគខាងកើត អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ