ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ដាក់ចេញផែនការសង្គ្រាមដំណាក់កាលថ្មីផ្ដោតលើទីស្នាក់ការក្រុមហាម៉ាស
ប្រមុខកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) លោកឧត្តមសេនីយ៍ឯក Herzi Halevi កាលពីថ្ងៃពុធបានចេញសេចក្ដីអនុម័តលើផែនការដើម្បីបន្តប្រតិបត្តិការតាមជើងគោកនៅតំបន់ហ្គាហ្សាស្រ្ទីប ខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចាត់ទុកប្រតិបត្តិការសឹកមួយនេះថាជារឿងចាំបាច់ ។
កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក Herzi Halevi ដែលជាអគ្គសេនាធិការបានបើកសម័យប្រជុំកាលពីថ្ងៃពុធ ដើម្បីអនុម័តលើផែនការសង្គ្រាមសម្រាប់ដំណាក់កាលជាបន្តបន្ទាប់ ដោយផ្ដោតសំខាន់ទៅលើទីស្នាក់ការ ក៏ដូចជាបញ្ជាការដ្ឋានរបស់ក្រុមហាម៉ាសនៅភាគខាងត្បូង” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Halevi បានលើកឡើងថា “យើងដឹងពីអ្វីដែលត្រូវធ្វើហើយ ហើយយើងក៏ត្រៀមខ្លួនសម្រាប់ជំហានប្រយុទ្ធជាបន្តបន្ទាប់ផងដែរ ។ ទោះយ៉ាងណា លោកសុំមិនផ្ដល់ព័ត៌មានលម្អិតទាក់ទិននឹងប្រតិបត្តិការវាយលុកតាមជើងគោកដំណាក់កាលថ្មីនេះនោះទេ” ។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ក៏បានអះអាងផងដែរថា “កងកម្លាំងដែនអាកាស ជើងគោក និងនៅតាមសមុទ្របានត្រៀមខ្លួនរួចជាស្រេចអស់ហើយដើម្បីបន្តការប្រយុទ្ធភ្លាមៗ ក្រោយកិច្ចសន្ទនារវាងលោកនាយករដ្ឋមន្ត្រីជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden” ។
ក្នុងអំឡុងការហៅទូរសព្ទលើកចុងក្រោយបង្អស់ លោក Netanyahu បានប្រាប់លោក Biden ថា ប្រតិបត្តិការសឹកនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាគឺជារឿងចាំបាច់ដើម្បីឲ្យសម្រេចបាននូវគោលដៅរបស់អ៊ីស្រាអែលក្នុងការកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។
បន្ថែមពីនេះ លោក Netanyahu ថែមទាំងបាននិយាយប្រាប់ប្រធានាធិបតីអាមេរិកទៀតថា អ៊ីស្រាអែលនឹងមិនព្រមទទួលយកការបញ្ឈប់ប្រតិបត្តិការយោធាណាមួយទៅលើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅពេលនេះនោះទេ ទោះបីជាកន្លងមក លោក Biden ធ្លាប់បានបញ្ជាក់ថា ការវាយលុករបស់អ៊ីស្រាអែលកំពុងបង្កផលប៉ះពាល់ដល់ជនស៊ីវិលក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu / Al Jazeera
ចុចអាន ៖ លោក Netanyahu សុខចិត្តព្រមពង្រីកបទឈប់បាញ់មនុស្សធម៌ តែសុំមាន លក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា