Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចាត់ទុកការស្លាប់របស់មិត្តចាស់លោក Kissinger ជាការបាត់បង់ដ៏ធំធេង​សម្រាប់ពិភពលោក

បានផុស

នៅ

លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Sputnik ថា អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger គឺជាមិត្តចាស់របស់ប្រទេសចិន ហើយចាត់ទុកការស្លាប់របស់គាត់ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kissinger ជាអ្នកការទូតដ៏លេចធ្លោមួយរូបដែលបានរួមចំណែកក្នុងសុន្ទរកថានយោបាយសហសម័យ និងវិស័យទំនាក់ទំនងអន្តរជាតិ បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងវ័យ ១០០ ឆ្នាំនៅឯគេហដ្ឋានរបស់គាត់ក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក ។

លោក Liu បាន​និយាយ​កាលពី​​ថ្ងៃ​ពុធ​ថា “​យើង​មានការ​តក់ស្លុត និង​សោកស្ដាយ​ជាពន់ពេក​ដែល​បាន​ដឹង​ពី​មរណភាព​របស់​លោកបណ្ឌិត Henry Kissinger ហើយនេះគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសរបស់យើង និងពិភពលោក ។ ប្រជាជនចិនឲ្យតម្លៃលើមិត្តភាព ហើយយើងនឹងមិនភ្លេចលោកបណ្ឌិត Kissinger ដែលជាមិត្តចាស់របស់ប្រទេសចិននោះឡើយ” ។

ស្របពេលជាមួយគ្នានេះ លោក Liu បានបន្ថែមទៀតថា លោក Kissinger បានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការលើកកម្ពស់ ក៏ដូចជាបង្កើនទំនាក់ទំនង ចិន-អាមេរិក រួមជាមួយនឹងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជនផងដែរ ។

គួរបញ្ជាក់ថា លោក Henry Kissinger ដែលជាអ្នកយុទ្ធសាស្ត្រខាងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លាមួយរូប បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៧ ហើយក៏ធ្លាប់បម្រើការជារដ្ឋលេខាធិការ និងទីប្រឹក្សាសន្តិសុខជាតិ ក្រោមរជ្ជកាលរបស់ប្រធានាធិបតីលោក Richard Nixon និងលោក Gerald Ford ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ្នកនៅពីក្រោយការទម្លាក់គ្រាប់បែករបស់ អាមេរិក សម្លាប់ប្រជាជនកម្ពុជា ៥ ម៉ឺននាក់ ពេលនេះ ទទួលមរណភាពហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម