Connect with us

ព័ត៌មានអន្ដរជាតិ

តើមនុស្សអាចស្លាប់ដោយការសើចទេ?

បានផុស

នៅ

អ្នកស្រាវជ្រាវនិយាយអំពីផលប៉ះពាល់អវិជ្ជមាននៃការសើចខ្លាំងពេក ជាពិសេសចំពោះអ្នកដែលមានជំងឺហឺត។ វេជ្ជបណ្ឌិតជឿថាការស្លាប់ដោយសារការសើចគឺមិនទំនងទេ ប៉ុន្តែតាមទ្រឹស្តីវាអាចទៅរួចទាំងស្រុង ហើយមានករណីកត់ត្រានៃការស្លាប់ទាក់ទងនឹងការសើចកាលពីមុន។

ការសើចមានផលប៉ះពាល់អវិជ្ជមានជាច្រើនលើរាងកាយ ជាពិសេសបេះដូង។ ក្នុងករណីដ៏កម្រ ការសើចខ្លាំងពេក អាចបណ្ដាលឲ្យក្លាយជាស្ថានភាពដែលកើតឡើង នៅពេលដែលសម្ពាធឈាមរបស់មនុស្សធ្លាក់ចុះយ៉ាងឆាប់រហ័ស។ នេះបណ្តាលឲ្យប្រព័ន្ធសរសៃប្រសាទស្វយ័ត – បណ្តាញសរសៃប្រសាទដែលគ្រប់គ្រងដំណើរការសរីរវិទ្យាដោយអចេតនា – ប្រតិកម្មលើសលប់ដែលនាំឲ្យមានការថយចុះលំហូរឈាមទៅកាន់ខួរក្បាលដែលបណ្តាលឲ្យបាត់បង់ស្មារតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Todd Cohen ប្រធានផ្នែកជំងឺបេះដូង និងជានាយកនៃការច្នៃប្រឌិតឧបករណ៍វេជ្ជសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាញូវយ៉ក និយាយថា នៅពេលអ្នកសើច អ្នកធ្វើចលនាទ្រូងរបស់អ្នកឡើងលើចុះក្រោម ហើយវាផ្លាស់ប្តូរសម្ពាធក្នុងប្រហោងទ្រូង ប៉ះពាល់ដល់សរសៃប្រសាទទ្វារ។ វាអាចធ្វើឲ្យអ្នកឈឺក្បាលស្រាល ឬសូម្បីតែក្នុងករណីខ្លះ កម្រគឺការបាត់បង់ស្មារតី”។

ករណីដំបូងនៃការដួលសន្លប់ដោយសារតែការសើច គឺនៅឆ្នាំ ១៩៩៧ អ្នកជំងឺអាយុ ៦២ ឆ្នាំដែលមានជំងឺលើសឈាមនិងបញ្ហាសរសៃឈាមបេះដូងផ្សេងទៀតបានដួលសន្លប់ជាច្រើនដង ដោយសារតែការសើចខ្លាំងពេកនៅពេលមើលកម្មវិធីទូរទស្សន៍ ។ ដូច្នេះមនុស្សហៅលក្ខខណ្ឌនេះថា Seinfeld syncope។

លោក Cohen បាននិយាយថា វាមិនអាចទៅរួចទេដែលអ្នកជំងឺអាចស្លាប់ដោយសារជំងឺនេះ ហើយប្រភេទនៃ syncope នេះជាធម្មតាធ្វើឲ្យមនុស្សម្នាក់បាត់បង់ស្មារតីតិចជាងពីរបីនាទីមុនពេលដឹងខ្លួនឡើងវិញ។ លោកបានបន្ថែមថា តាមទ្រឹស្តី ការដួលសន្លប់ដោយសារការសើចអាចធ្វើឲ្យបេះដូងឈប់ ប៉ុន្តែហានិភ័យធំជាងនេះ គឺពួកគេអាចកើតមានក្នុងស្ថានភាពគ្រោះថ្នាក់។ តែ​វា​អាច​ថា​អ្នក​ដែល​មាន​ជំងឺ​នេះ​ នឹង​ដួល​បោក​ក្បាល​នឹង​ជញ្ជាំង ធ្លាក់​ជណ្តើរ​ជាដើម​។

ក្នុងករណីផ្សេងទៀត ការសើចអាចប៉ះពាល់ដល់បរិមាណខ្យល់ដែលចូលទៅក្នុងបេះដូង សួត និងខួរក្បាល។ ជាឧទាហរណ៍ អារម្មណ៍ដែលកើនឡើងដូចជាការរំជើបរំជួលខ្លាំងអាចបង្កើនការដកដង្ហើម និងបង្កឲ្យមានការផ្ទុះឡើងនៃរោគសញ្ញាជំងឺហឺត ដែលជាពិសេសអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយការដកដង្ហើមមិនទៀងទាត់ដែលទាក់ទងនឹងការសើច។

នៅក្នុងការសិក្សាឆ្នាំ ២០០៩ អ្នកវិទ្យាសាស្ត្របានស្ទង់មតិអ្នកជំងឺហឺតចំនួន ១០៦ នាក់ ហើយបានរកឃើញថា ៤០% នៃពួកគេមានការផ្ទុះឡើងដែលបណ្តាលមកពីការសើច។ ក្នុងករណីធ្ងន់ធ្ងរ ការវាយប្រហារដោយជំងឺហឺតអាចបណ្តាលឲ្យស្លាប់ ប្រសិនបើអ្នកជំងឺមិនមានប្រដាប់ហឺត។

បន្ថែមពីលើផលប៉ះពាល់អវិជ្ជមាននៃការសើចខ្លាំងពេក លោក Cohen បាននិយាយថា ការសើចពិតជាគ្មានគ្រោះថ្នាក់ និងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ការសិក្សាបង្ហាញថាការសើចអាចកាត់បន្ថយការថប់បារម្ភ ខណៈពេលដែលបង្កើនការបញ្ចេញសារធាតុ dopamine ដែលជាសារធាតុគីមី មានអារម្មណ៍ល្អ របស់ខួរក្បាល។ លើសពីនេះ ការសើចអាចជួយបង្កើនលំហូរអុកស៊ីសែននៅក្នុងខ្លួន និងកាត់បន្ថយការរលាកចំពោះអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង នេះបើយោងតាមការសិក្សាដែលមិនបានត្រួតពិនិត្យដែលបង្ហាញនៅ European Society of Cardiology នៅទីក្រុង Amsterdam ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖healthline

ចុចអាន៖បុរស​​អាយុ​វែង​ ច្រើន​តែ​មាន​ចំណូលចិត្ត​ ៥​ យ៉ាងនេះក្នុងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម