Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល-ហាម៉ាស យល់ព្រមបន្តបទឈប់បាញ់មួយថ្ងៃទៀត

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែវិច្ឆិកា ប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងនៅនាទីចុងក្រោយ ដើម្បីពង្រីកបទឈប់បាញ់រយៈពេលមួយថ្ងៃថែមទៀត ដើម្បីឲ្យអ្នកចរចា បន្តធ្វើការលើកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សាជាមួយអ្នកទោសប៉ាឡេស្ទីន។

(រូបថត៖ Info)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទឈប់បាញ់នេះ បានអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ដែលត្រូវការជាចាំបាច់ ចូលទៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីផ្នែកដ៏ធំនៃដែនដីមានប្រជាជន២.៣លាននាក់មួយនេះ ត្រូវខ្ទេចក្លាយជាផេះផង់ ដោយសារតែការឆ្លើយតបទៅនឹងការវាយលុកដ៏សាហាវ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។

យោធាអ៊ីស្រាអែល និយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយប៉ុន្មាននាទី មុនពេលបទឈប់បាញ់បណ្តោះអាសន្នត្រូវផុតកំណត់ថា “ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលដើម្បីបន្តដំណើរការនៃការដោះលែងចំណាប់ខ្មាំង និងអនុលោមតាមលក្ខខណ្ឌនៃក្របខ័ណ្ឌ ការផ្អាកបាញ់នឹងបន្តទៀត”។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ ក្រុមហាម៉ាសដែលដោះលែងចំណាប់ខ្មាំង១៦នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន៣០នាក់កាលពីថ្ងៃពុធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បទឈប់បាញ់នឹងបន្តសម្រាប់ថ្ងៃទី៧។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសមកពីប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់រវាងភាគីជម្លោះ រួមជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក បានអះអាងថា លក្ខខណ្ឌនៃបទឈប់បាញ់ គឺនៅតែដដែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង១៦នាក់ទៀត នៅថ្ងៃទី៦នៃបទឈប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​លើរាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣៥ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម