ព័ត៌មានអន្ដរជាតិ
ប្រទេសកៀហ្ស៊ីស៊ីស្ថាន កែប្រែទង់ជាតិ ក្រោយរងមតិរិះគន់ពីពលរដ្ឋ
សភានៃប្រទេសកៀហ្ស៊ីស៊ីស្ថានបានបោះឆ្នោតកាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ដោយធ្វើការកែប្រែការរចនាទង់ជាតិ ក្រោយទទួលមតិរិះគន់ពីប្រជាជន រួមទាំងប្រធានាធិបតីរបស់ប្រទេសគឺលោក Sadyr Japarov ។

ប្រធានាធិបតីប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក Sadyr Japarov និយាយថា ធាតុកណ្តាលនៃទង់ជាតិមើលទៅមិនដូចព្រះអាទិត្យ តែបែរជាដូចផ្កាឈូករ័ត្នច្រើនជាង។ មូលហេតុនៃការរិះគន់ទង់ជាតិប្រដូចទៅនឹងផ្កាឈូករ័ត្ន ព្រោះនៅក្នុងវប្បធម៌កៀហ្ស៊ីស៊ីស្ថាន ផ្កានេះតំណាងឱ្យភាពដែលព្រមលះបង់ឧត្តគតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ដោយសារមានការយល់ឃើញបែបនេះ ទើបប្រជាជនកៀហ្ស៊ីស៊ីស្ថានចាត់ទុកវាជារឿងឈឺចាប់សម្រាប់ជាតិ។
ទង់ជាតិនៃប្រទេសអាស៊ីកណ្តាលមួយនេះត្រូវបានអនុម័តកាលពីឆ្នាំ ១៩៩២ បន្ទាប់ពីប្រទេសបានទទួលឯករាជ្យពីសហភាពសូវៀត។ ទង់ជាតិមានផ្ទៃពណ៌ក្រហម រូបព្រះអាទិត្យពណ៌លឿងនៅចំកណ្ដាល និងកាំរស្មីរបស់ព្រះអាទិត្យរាងអង្កាញ់ចំនួន ៤០នៅព័ទ្ធជុំវិញ។

យ៉ាងណាមិញ ច្បាប់ដែលត្រូវបានអនុម័តដោយសភារបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃពុធបានផ្លាស់ប្តូរការរចនាកាំរស្មីព្រះអាទិត្យដែលមានរាងអង្កាញ់តិចៗ ឱ្យទៅជារស្មីព្រះអាទិត្យត្រង់វិញ ដើម្បីចៀសវាងការយល់ច្រឡំជាមួយផ្កាឈូករ័ត្ន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ តៃវ៉ាន់ ជំរុញឲ្យកុមារនិងមនុស្សចាស់ កុំធ្វើដំណើរទៅចិន ព្រោះជំងឺផ្លូវដង្ហើម

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?