Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ីស្រាអែល វាយលុក​ចូល​ទៅ​តំបន់​ហ្គាហ្សា​ភាគ​ខាង​ត្បូង

បានផុស

នៅ

កងកម្លាំង​ជើងគោក​របស់​អ៊ីស្រាអែល ​កំពុង​វាយលុក​ចូល​ទៅ​តំបន់​ហ្គាហ្សា​ភាគ​ខាង​ត្បូង បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក ​ខ្លាំងក្លា​រយៈពេល​បី​ថ្ងៃ។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដំបូងពីវិទ្យុកងទ័ពអ៊ីស្រាអែលអះអាងថា អ៊ីស្រាអែល បានបើកប្រតិបត្តិការជើងគោកនៅភាគខាងជើងនៃតំបន់ Khan Younis ហើយ។

ក្រោយមក ប្រមុខកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់ទាហានថា IDF ក៏កំពុងប្រយុទ្ធយ៉ាងខ្លាំង នៅតំបន់ហ្គាហ្សាភាគខាងត្បូងផងដែរ។

(រូបថត៖ IDF)

ចាប់តាំងពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានបញ្ចប់ទៅ កាលពីថ្ងៃសុក្រមក អ៊ីស្រាអែលបានបន្តយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំនៅលើតំបន់ហ្គាហ្សា ឥតប្រណីដៃ។

សម្រាប់បទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃនោះ នាំឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ១១០នាក់ ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីន២៤០នាក់ ដែលត្រូវបានដោះលែងពីពន្ធនាគារអ៊ីស្រាអែល។

(រូបថត៖ AFP)

កាលពីព្រឹកថ្ងៃអាទិត្យទី៣ខែធ្នូ កងទ័ពអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសសម្រាប់ពលរដ្ឋជាច្រើននៃតំបន់ Khan Younis ដោយជំរុញឲ្យពួកគេចាកចេញជាបន្ទាន់។

អាជ្ញាធរអ៊ីស្រាអែលជឿថា ថ្នាក់ដឹកនាំក្រុមហាម៉ាស កំពុងលាក់ខ្លួននៅក្នុងតំបន់នេះ បន្ទាប់ពីភៀសខ្លួនពីការប្រយុទ្ធគ្នា ក្នុងដំណាក់កាលដំបូងនៃសង្រ្គាម នៅភាគខាងជើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស យល់ព្រមបន្តបទឈប់បាញ់មួយថ្ងៃទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម