Connect with us

ព័ត៌មានអន្ដរជាតិ

ការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅហ្វីលីពីន គឺជាស្នាដៃក្រុមរដ្ឋឥស្លាម

បានផុស

នៅ

ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដ៏ប្រល័យ នៅឯកន្លែងធ្វើពិធីកាតូលិកក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យទី៣ខែធ្នូ ដែលបានសម្លាប់មនុស្ស៤នាក់ និង៥០នាក់ផ្សេងទៀតរងរបួស។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះ កើតឡើងនៅកន្លែងហាត់ប្រាណរបស់សាកលវិទ្យាល័យមួយ ក្នុងទីក្រុង Marawi ជាទីក្រុងនៅភាគខាងត្បូងប្រទេស ដែលត្រូវបានឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធមូស្លីមអស់រយៈពេលប្រាំខែ ក្នុងឆ្នាំ២០១៧។

ក្រុមរដ្ឋឥស្លាម បាននិយាយនៅលើឆានែល Telegram ថា សមាជិករបស់ខ្លួន គឺជាអ្នកបំផ្ទុះគ្រាប់បែក។

(រូបថត៖ AP)

នៅព្រឹកថ្ងៃអាទិត្យ មុនការអះអាងរបស់ក្រុមរដ្ឋឥស្លាម, ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានថ្កោលទោសចំពោះទង្វើគ្មានប្រយោជន៍និងសាហាវបំផុត ដែលប្រព្រឹត្តដោយភេរវករបរទេស ខណៈប៉ូលិសនិងយោធា បានពង្រឹងសន្តិសុខនៅភាគខាងត្បូងប្រទេស និងជុំវិញរដ្ឋធានីម៉ានីល។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិ Gilberto Teodoro បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីកាត់ទោសជនល្មើសធ្វើសកម្មភាពភេរវក នឹង បន្តឥតឈប់។

លោក Teodoro បញ្ជាក់ថា សកម្មភាពនេះ មានការបង្គាប់បញ្ជាពីបរទេស ប៉ុន្តែបានបដិសេធ បញ្ជាក់លម្អិត ព្រោះការស៊ើបអង្កេតកំពុងបន្ត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាតក្រុម ISIS ធ្វើដំណើរទៅវាយប្រហារនៅ ឥណ្ឌា តែត្រូវស្ទាក់ចាប់ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម