ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងអាមេរិក រងការវាយប្រហារនៅ សមុទ្រក្រហម
មន្ទីរបញ្ចកោណនិយាយថា នាវាចម្បាំងអាមេរិក និងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង បានរងការវាយប្រហារនៅសមុទ្រក្រហមកាលពីថ្ងៃអាទិត្យទី៣ខែធ្នូ ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាការវាយប្រហារចុងក្រោយបំផុតលើផ្លូវដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់ពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ។

យ៉ាងណាក្តី ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការពារជាតិ, មន្ត្រីអាមេរិកមិនបានបញ្ជាក់ថា តើការវាយប្រហារ មានប្រភពចេញមកពីណានោះទេ ប៉ុន្តែភ្លាមៗ ក្រុមឧទ្ទាម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសយេម៉ែន បានបញ្ជាក់ថា នាវាពីរគ្រឿងភ្ជាប់ទៅអ៊ីស្រាអែល គឺត្រូវវាយប្រហារដោយកងកម្លាំងរបស់ខ្លួន ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ប៉ុន្តែមិនទទួលស្គាល់ថា កំណត់គោលដៅលើនាវាកងទ័ពជើងទឹកអាមេរិកទេ។
មន្ទីរបញ្ចកោណនិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Associated Press ថា “យើងដឹងពីរបាយការណ៍ទាក់ទងនឹងការវាយប្រហារលើនាវា USS Carney និងនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ហើយនឹងផ្តល់ព័ត៌មាននៅពេលយើងដឹងច្បាស់”។
កាលពីព្រឹកថ្ងៃអាទិត្យ ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ក៏និយាយដែរថា ខ្លួនត្រូវបានគេជូនដំណឹងអំពីរបាយការណ៍នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ក្នុងច្រក Bab el-Mandeb នៃសមុទ្រក្រហម។ យន្តហោះគ្មានមនុស្សបើកដែលមានប្រភពចេញពីប្រទេសយេមែន បានធ្វើសកម្មភាពនៅក្នុងតំបន់ ហើយអាចមានការផ្ទុះ។

ការវាយប្រហារតាមដែនសមុទ្រ ត្រូវបានគេរាយការណ៍ម្តងហើយម្តងទៀត នៅក្នុងដែនទឹកមជ្ឈិមបូព៌ា ស្របពេលការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស បានគំរាមកំហែងដល់ការឈានទៅដល់ជម្លោះក្នុងតំបន់កាន់តែធំ ។
គួរបញ្ជាក់ថា កាលពីខែមុន ក្រុមឧទ្ទាម ហ៊ូធី បានប្លន់កប៉ាល់ដឹកជញ្ជូនមួយគ្រឿង ដែលជាប់ទាក់ទងទៅនឹងប្រទេសអ៊ីស្រាអែល ក្នុងសមុទ្រក្រហម ខណៈក្រុមសកម្មប្រយុទ្ធមួយនេះក៏ធ្លាប់បាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធ ទៅកាន់គោលដៅរបស់អ៊ីស្រាអែល ហើយសន្យានឹងបន្តកំណត់គោលដៅលើនាវាអ៊ីស្រាអែលនៅក្នុងតំបន់ផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ នាវាចម្បាំងរុស្ស៊ីបានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?