Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ឲ្យប្រទេសលោកខាងលិច ត្រៀមខ្លួនទទួលដំណឹងអាក្រក់ ពីអ៊ុយក្រែន

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូថា យោធាអ៊ុយក្រែន មិនទទួលបានជោគជ័យជាដុំកំភួនណាមួយសោះ នៅលើសមរភូមិក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែប្រទេសលោកខាងលិច គួរតែបន្តគាំទ្រប្រទេសនេះបន្ថែមទៀត ប៉ុន្តែទោះជាយ៉ាងណា យើងក៏ត្រូវតែត្រៀមខ្លួនទទួលដំណឹងអាក្រក់ណាមួយផងដែរ ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមសប្តាហ៍នេះ លោក Stoltenberg បានព្រមានថា ទីក្រុងមូស្គូ បាននិងកំពុងចល័តមីស៊ីលមុនរដូវរងា ខណៈក្រុមហ៊ុនផលិតសព្វាវុធរុស្ស៊ី កំពុងប្រតិបត្តិការនៅលើមូលដ្ឋានសង្រ្គាម។

ក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ Das Erste របស់ប្រទេសអាល្លឺម៉ង់ លោក Stoltenberg ទទួលស្គាល់ថា “ខ្សែត្រៀមជួរមុខក្នុងប្រទេសអ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរខ្លាំងឡើយ, សង្រ្គាមពិតជាពិបាកក្នុងការរៀបចំផែនការ។ យើងត្រូវតែត្រៀមខ្លួនសម្រាប់ព័ត៌មានអាក្រក់។ សង្គ្រាម​ដើរ​ជា​ដំណាក់កាល ប៉ុន្តែ​យើង​ត្រូវ​តែ​ឈរ​ក្បែរ​អ៊ុយក្រែន​ក្នុង​ពេល​ល្អ និង​ក្នុង​ពេល​អាក្រក់​ដូច​គ្នា”។

នៅពេលត្រូវបានសួរថា តើទីក្រុងកៀវគួរធ្វើអ្វីក្នុងពេលនេះ ខណៈពេលអ្នកគាំទ្ររបស់ខ្លួន បានបង្កើនសមត្ថភាពផលិតអាវុធ? លោក Stoltenberg ឆ្លើយថា លោកនឹងឲ្យថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាអ៊ុយក្រែន ធ្វើការសម្រេចចិត្តលើប្រតិបត្តិការទាំងនេះ។

កងទ័ពអ៊ុយក្រែន (រូបថត៖ LE MONDE)

ងាកទៅកាលពីដើមសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងព្រុចសែល លោក Stoltenberg ព្រមានថា “រុស្ស៊ីបានរៀបចំស្តុកមីស៊ីលដ៏ធំមួយនៅមុនរដូវរងា ហើយយើងឃើញការប៉ុនប៉ងថ្មីដើម្បីវាយប្រហារបណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន”។

យោងតាមការប៉ាន់ប្រមាណចុងក្រោយរបស់ក្រសួងការពារជាតិរុស្ស៊ី ការវាយបករបស់ទីក្រុងកៀវ ដែលចាប់ផ្តើមនៅដើមខែមិថុនា បានបណ្តាលឲ្យកងទ័ពអ៊ុយក្រែន ស្លាប់និងរបួសជាង ១២៥,០០០ នាក់ គិតត្រឹមថ្ងៃទី១ខែធ្នូ ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានពីរុស្ស៊ីតែម្ខាងប៉ុណ្ណោះ ខណៈអ៊ុយក្រែន មិនបញ្ជាក់ពីរបាយការណ៍ណាមួយនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Stoltenberg ថា ជ័យជម្នះរបស់ អ៊ុយក្រែន លើ រុស្ស៊ី ជាផល ប្រយោជន៍របស់ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម