Connect with us

ព័ត៌មានអន្ដរជាតិ

លេចវត្តមានព្រះរាជបុត្រាថៃ Vacharaesorn វិលចូលមាតុភូមិលើកទី ២

បានផុស

នៅ

​សារព័ត៌មាន thairath បានរាយការណ៍ថា ព្រះ​បុត្រាទីពីរ Vacharaesorn Vivacharawongse នឹងយាងត្រលប់ចូលប្រទេស​ថៃនៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៣​​ ដូចការគ្រោងទុក ដោយលើកនេះទ្រង់មកបំពេញកិច្ចការងារផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរយាងមកដល់ប្រទេសថៃជាលើកទីពីររបស់បុត្រាស្ដេច Maha Vajiralongkorn លើកនេះត្រូវបានគេដឹងថាជាដំណើរ​ផ្ទាល់ខ្លួនដោយទ្រង់មានបំណង​ចូលរួម​សកម្មភាព​គោរព​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត និង​ធ្វើ​សកម្មភាព​ក្នុង​ថ្ងៃ​បុណ្យ​បិតា​ជាតិ ៥ ធ្នូ រួម​ទាំង​ការ​យាង​ទៅ​ខេត្ត​នានា។ ស្របពេលដែលគេរំពឹងថាទ្រង់នឹងគង់នៅទឹកដីកំណើតរយៈពេល ២ សប្តាហ៍ឯណោះ។

លើសពីនេះថែមទៀតដែរ ព្រះបុត្រា Vacharaesorn ​បានមានព្រះបន្ទូលប្រាប់​អ្នក​ជិត​ស្និទ្ធ​​កាលពីនៅ​សហរដ្ឋ​អាមេរិក​ថា ទ្រង់យាងមកលើកនេះព្រោះចង់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ជាច្រើន​ ប៉ុន្តែមិនបានបញ្ចាក់លម្អិតនោះទេ។ ក្នុងនោះទ្រង់ចង់ទៅបែបសាមញ្ញដោយមិនមានអ្នកហែរហមច្រើនឡើយ។

សូមរម្លឹកដែរថា កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០០៣បុត្រាទីពីររបស់ស្ដេចថៃអង្គនេះ បានធ្វើដំណើរយាងត្រឡប់ទៅប្រទេសថៃវិញជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំ នៅពេលនោះទ្រង់បានធ្វើដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូប និងវត្ថុស័ក្តិសិទ្ធិជាច្រើនតាមវត្តអារាម ព្រះបរមរាជវាំង និងទីសក្ការៈបូជាក្នុងក្រុង។ ក្រោយមកទ្រង់បានបាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់ឈ្មោះ Vacharaesorn Vivacharawongse ពេល​កំពុងគង់លើ​តុក​តុក ព្រមទាំងបានសោយគុយទាវជាមួយក្រុមធ្វើដំណើរ ដែលហេតុការណ៍នេះត្រូវបានបង្ហោះក្នុងឃ្លិបដោយអ្នកយកព័ត៌មាន Wassana Nanum ។

ទោះយ៉ាងណាក៏ដោយ ការ​យាងត្រលប់ចូលប្រទេស​ថៃរបស់​បុត្រា Vacharaesorn Vivacharawongse បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ខណៈ​នៅលើ​គេហទំព័រ X ប្រជាជនជាច្រើនបានបង្កើត hashtag គាំទ្រទ្រង់ជាង ៣៩០,០០០ ដង​​ ហើយដំណើរ​ទស្សន​កិច្ច​របស់​ទ្រង់បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ទាំង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​អន្តរជាតិ​រួម​មាន CNN, BBC និង Reuters៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ការយាងចូលមកមាតុភូមិរបស់បុត្រាស្ដេច ថៃ ដែលគង់និរទេស២៧ឆ្នាំ បង្កើតភាពភ្ញាក់ផ្អើលពីសារព័ត៌មានពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម