Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការវាយប្រហារភេរវកម្មនៅ បារាំង ជនសង្ស័យប្រើកាំបិត និងញញួរ​សម្លាប់មនុស្ស

បានផុស

នៅ

បុរសវ័យ ២៦ ឆ្នាំម្នាក់ដែលអាជ្ញាធរបារាំងស្គាល់ថាជាអ្នកកាន់សាសនាឥស្លាម និងថែមទាំងមានបញ្ហាផ្លូវចិត្តផងដែរនោះ បានចាក់សម្លាប់អ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ និងប្រើញញួរវាយមនុស្ស ២ នាក់ទៀតបណ្ដាលឲ្យរងរបួសនៅកណ្តាលទីក្រុងប៉ារីសកាលពីយប់ថ្ងៃសៅរ៍ ទី២ ខែធ្នូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិននឹងរឿងរ៉ាវនេះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហៅហេតុការណ៍ដែលកើតឡើងនៅជិតប៉ម Eiffel ក្នុងទីក្រុងប៉ារីស ថាជា “ការវាយប្រហារភេរវកម្ម” ហើយលោកក៏បានផ្ញើសាររំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់អ្នកទេសចរជនជាតិអាល្លឺម៉ង់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏គួរឲ្យស្អប់ខ្ពើមមួយនេះ ។

ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin បាននិយាយនៅកន្លែងកើតហេតុក្បែរមាត់ទន្លេ Seine ថា ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយការវាយប្រហារភេរវកម្ម ហើយថែមទាំងបានសារភាពថា រូបគេបើកការវាយប្រហារនេះ ដោយសារមានការខឹងសម្បារយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ជាពិសេសគឺស្លាប់បាត់បង់ជីវិតរបស់ពលរដ្ឋរាប់ម៉ឺននាក់នៅប៉ាឡេស្ទីន ។

ដោយឡែក លោករដ្ឋអាជ្ញា Jean-François Ricard បាននិយាយថា ជនសង្ស័យជាអ្នកកាន់សាសនាឥស្លាម ហើយរូបគេក៏ធ្លាប់បានសន្យាពីភក្ដីភាពចំពោះក្រុមរដ្ឋឥស្លាមជីហាដផងដែរ ។ ជន​សង្ស័យ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ថា Armand R ជា​ជន​ជាតិ​បារាំង​កើត​ក្នុង​ប្រទេស​បារាំង ប៉ុន្តែមាន​ឪពុក​ម្តាយ​ជន​ជាតិ​អ៊ីរ៉ង់ ។

ស្របពេលជាមួយគ្នានេះ ប៉ូលិសបាននិយាយថា ជនសង្ស័យក៏ធ្លាប់មានទោសទាន់ជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំផងដែរពីបទរៀបចំផែនការវាយប្រហារស្រដៀងគ្នានេះ ប៉ុន្តែត្រូវបានដោះលែងវិញកាលពីឆ្នាំ ២០២០ ហើយជនសង្ស័យក៏កំពុងតាមដានការព្យាបាលបញ្ហាផ្លូវចិត្តផងដែរ ។

គួរបញ្ជាក់ថា ភាពចលាចលបែបនេះមិនមែនកើតឡើងតែក្នុងប្រទេសបារាំងនោះទេ ពោលប្រទេសផ្សេងៗនៅអឺរ៉ុបក៏កំពុងផ្ទុះបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែលផងដែរ ពាក់ព័ន្ធទៅនឹងសង្គ្រាមទៅលើក្រុមប្រដាប់ប៉ាឡេស្ទីនហាម៉ាសដែលរហូតមកដល់ពេលនេះអូសបន្លាយពេលជិត ២ ខែទៅហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Le Monde

ចុចអាន ៖ កងទ័ពអ៊ីស្រាអែល វាយលុកចូលទៅតំបន់ ហ្គាហ្សា ភាគខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម