ព័ត៌មានអន្ដរជាតិ
យោធាវាយឆ្មក់និងកម្ទេចទីស្នាក់ការគណបក្សរបស់លោកស្រី ស៊ូជី
យោធាបានវាយឆ្មក់ទីស្នាក់ការកណ្តាលគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងទីក្រុងយ៉ាំងហ្គោន កាលពីយប់ថ្ងៃអង្គារទី៩ខែកុម្ភៈម្សិលមិញនេះ។

ការវាយប្រហារចុងក្រោយលើភាពជាអ្នកដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានកើតឡើងចំពេលកំហឹងចំពោះការធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយពួកឧត្តមសេនីយ៍បានជំរុញឲ្យប្រជាជនរាប់សែននាក់ចេញតវ៉ាតាមផ្លូវ ផ្គើនបម្រាមរបស់រដ្ឋាភិបាលយោធាប្រឆាំងនឹងការប្រមូលផ្តុំគ្នា។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា “មេដឹកនាំផ្តាច់ការយោធា បានវាយឆ្មក់និងកម្ទេចទីស្នាក់ការកណ្តាលគណបក្ស NLD នៅម៉ោងប្រមាណ៩:៣០យប់។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ខ្លីរបស់គណបក្ស មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ការវាយឆ្មក់នេះបានកើតឡើងបន្ទាប់ពីបាតុកម្មបានឈានចូលថ្ងៃទី៤កាលពីថ្ងៃអង្គារ ដោយប៉ូលិសបានប្រើកាណុងបាញ់ទឹកនៅតាមទីក្រុងជាច្រើន ហើយបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ានៅរដ្ឋធានីណៃពិដោ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅ Mandalay។

ការប្រមូលផ្តុំគ្នានេះបានកើតឡើងបើទោះបីជាមានការព្រមានពីរដ្ឋាភិបាលយោធាថា នឹងចាត់វិធានការប្រឆាំងបាតុកម្មដែលគំរាមកំហែងដល់ស្ថិរភាព និងការហាមឃាត់ថ្មីលើការប្រមូលផ្តុំមនុស្សច្រើនជាងប្រាំនាក់ក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ផ្ទុះអំពើហិង្សាក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា ប៉ូលិសបាញ់គ្រាប់ពិតលើបាតុករ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង