Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បញ្ជាក់ជាថ្មីថា នឹងកម្ចាត់ក្រុមហាម៉ាសមិនឲ្យមានស្រមោលនៅ​តាមតំបន់ព្រំដែនទៀតឡើយ

បានផុស

នៅ

លោក Mark Regev ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់សាជាថ្មីថា អ៊ីស្រាអែលសូមធានានឹងកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសមិនឲ្យមានស្រមោលនៅតាមព្រំដែនរបស់ខ្លួនទៀតនោះឡើយ បន្ទាប់ពីសង្គ្រាមនៅតំបន់ហ្គាហ្សាត្រូវបានបិទបញ្ចប់ ។

លោក Mark Regev

ថ្លែងទៅកាន់កាសែត Yedioth Ahronoth, ទីប្រឹក្សារូបនេះបានលើកឡើងថា “មែនហើយ អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យមានស្រមោល ឬវត្តមានក្រុមហាម៉ាសស្ថិតនៅលើដីតាមព្រំដែនរបស់យើងទៀតនោះទេ ។ ម្យ៉ាងទៀត អ៊ីស្រាអែលក៏កំពុងស្វែងរកការបង្កើតតំបន់ការពាររវាងតំបន់ហ្គាហ្សាផងដែរ” ។

ស្របពេលជាមួយគ្នានេះ ការបញ្ជាក់របស់លោក Regev បានកើតមានឡើង បន្ទាប់ពីលោក Netanyahu បានជូនដំណឹងដល់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថា អ៊ីស្រាអែលកំពុងពិចារណាបង្កើតតំបន់ការពារមួយនៅខាងក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅពេលដែលសង្រ្គាមមួយនេះបានបិទវាំងននបញ្ចប់  ។

បន្ថែមពីនេះ លោក Netanyahu បានរំលឹកឡើងវិញទៀតថា អ៊ីស្រាអែលក៏នឹងរក្សាការគ្រប់គ្រងសន្តិសុខលើតំបន់ ហ្គាហ្សាស្ទ្រីបក្នុងដំណាក់កាលក្រោយសង្គ្រាម ។ ជាក់ស្ដែងកងទ័ព​អ៊ីស្រាអែល​នៅតែ​បន្ត​ទម្លាក់​គ្រាប់បែក​លើ​តំបន់មួយនេះ បន្ទាប់ពី​បាន​ប្រកាស​បញ្ចប់​ការ​ផ្អាកបាញ់​មនុស្សធម៌​រយៈពេល ១ ​សប្តាហ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេញមួយយុទ្ធនាការផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអ៊ែលនៅក្នុងតំបន់ប៉ាឡេស្ទីនរយៈជិត ២ ខែទៅហើយនោះ លោក Netanyahu បានប្រកាសម្តងហើយម្តងទៀតថា ក្រុមហាម៉ាសត្រូវតែបាត់ស្រមោលចេញពីទឹកដីមួយនេះ បន្ទាប់ពីប្រតិបត្តិការបោសសម្អាតត្រូវបានបញ្ចប់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,៥០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤១,៣០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ កងទ័ព អ៊ីស្រាអែល វាយលុកចូលទៅតំបន់ហ្គាហ្សាភាគខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម