ព័ត៌មានអន្ដរជាតិ
បេសកកម្មរកដើមកំណើតជំងឺកូវីដ១៩របស់ WHO នៅប្រទេស ចិន បញ្ជាក់អំពីការរកឃើញរបស់ខ្លួន
ក្រុមអ្នកជំនាញអន្តរជាតិដែលកំពុងស៊ើបអង្កេតរកដើមកំណើតនៃជំងឺកូវីដ១៩ បានច្រានចោលទ្រឹស្តីមួយដែលថា វីរុសនេះគឺកើតចេញពីមន្ទីរពិសោធន៍មួយនៅក្នុងប្រទេសចិន។

លោក Peter Ben Embarek ប្រធានបេសកកម្មរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វាមិនទំនងទាល់តែសោះដែលថាវីរុសនេះ កើតចេញពីមន្ទីរពិសោធន៍មួយនៅក្នុងទីក្រុង Wuhan។
លោកនិយាយថា យើងត្រូវការការងារជាច្រើនទៀតដើម្បីកំណត់រកប្រភពនៃវីរុសនេះ។

ទន្ទឹមនោះ អ្នកជំនាញម្នាក់បានឲ្យដឹងថា ការស៊ើបអង្កេតពេលនេះអាចផ្តោតលើតំបន់អាស៊ីអាគ្នេយ៍វិញ។
បច្ចុប្បន្ន ក្រុមរបស់ WHO ជិតបញ្ចប់បេសកកម្មស៊ើបអង្កេតរបស់ពួកគេហើយ។

ទីក្រុង Wuhan ក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន គឺជាកន្លែងដំបូងគេនៅលើពិភពលោកដែលត្រូវបានគេរកឃើញវីរុសនេះកាលពីឆ្នាំ២០១៩។
ក្រុមអ្នកជំនាញជឿជាក់ថា វីរុសនេះទំនងជាមានដើមកំណើតចេញពីសត្វ មុនពេលឆ្លងរាលដាលដល់មនុស្សប៉ុន្តែពួកគេមិនច្បាស់ថាតើវាឆ្លងតាមរបៀបណានោះទេ។

លោកវេជ្ជបណ្ឌិត Embarek បាននិយាយទៀតថា ការងារដើម្បីកំណត់រកប្រភពដើមនៃជំងឺកូវីដ១៩ បានចង្អុលបង្ហាញទៅសត្វប្រចៀវ ប៉ុន្តែវាមិនទំនងទេដែលថា រឿងនេះកើតឡើងនៅ Wuhan។
ក្រុមអ្នកជំនាញក៏បាននិយាយផងដែរថា គ្មានការចង្អុលបង្ហាញណាមួយដែលថាវីរុសនេះកំពុងសាយភាយនៅទីក្រុង Wuhan មុនពេលមានករណីផ្លូវការដំបូងត្រូវបានកត់ត្រានៅទីនោះក្នុងខែធ្នូឆ្នាំ២០១៩ឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រុម WHO ចុះត្រួតពិនិត្យផ្សារដែលរកឃើញករណីកូវីដដំបូងក្នុងទីក្រុងអ៊ូហាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ