Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ចេញឧទ្ធម្ភាចក្រគ្មានមនុស្សបើកដើម្បីឃ្លាំមើលនាវាខុសច្បាប់ចូល​សមុទ្រលឿង

បានផុស

នៅ

ប្រទេសចិនបានចាប់ផ្តើមប្រើប្រាស់ឧទ្ធម្ភាគចក្រគ្មានមនុស្សបើកដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ក្នុងស្រុកចំនួន ២ គ្រឿង ដើម្បីឃ្លាំមើល ក៏ដូចជាល្បាតនៅសមុទ្រលឿងដែលជាដែនទឹកដ៏ធំស្ថិតនៅចន្លោះចិនដីគោក និងឧបទ្វីបកូរ៉េ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិនបានឲ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ AR-500 មួយគូនេះ មានប្រវែង ៧.៣៣ ម៉ែត្រ ទទឹង ១.៥៨ ម៉ែត្រ និងកម្ពស់ ២.៤៣ ម៉ែត្រ ខណៈសារព័ត៌មាន CCTV បានពណ៌នាថា “វាជាឧទ្ធម្ភាគចក្រគ្មានមនុស្សបើកទំនើបបំផុត និងដំបូងបំផុតរបស់ចិនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រព័ន្ធដែនសមុទ្ររបស់ខ្លួន” ។

ទន្ទឹមនោះ ឧទ្ធម្ភាគចក្រ​នីមួយៗ​អាច​ផ្ទុក​ទម្ងន់​បាន​ដល់​ទៅ ៧៥ គីឡូក្រាម ជាពិសេសវាអាចបញ្ជាពីចម្ងាយ ១៥០ គីឡូម៉ែត្រ ហើយហោះហើរក្នុងល្បឿនអតិបរមា ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះបានចម្ងាយសរុប ៤០០ គីឡូម៉ែត្រ ។

នាយកមជ្ឈមណ្ឌលបញ្ជាការនៃការិយាល័យដែនសមុទ្រ Weihai លោក Wang Gang បានឲ្យដឹងថា “ឧទ្ធម្ភាគចក្រដែនសមុទ្រគ្មានមនុស្សបើកទាំងនេះ អាចតាមដាន និងត្រួតពិនិត្យនាវាខុសច្បាប់ជាមួយនឹងឧបករណ៍ថតរូបពីលើអាកាស ហើយវាក៏មានសមត្ថភាពស៊ើបអង្កេត និងប្រមូលព័ស្តុតាងច្បាស់រហ័ស ដើម្បីជួយដល់កងកម្លាំងអនុវត្តច្បាប់ទាំងលើដីគោក និងសមុទ្រ ក្នុងករណីរំលោភលើដែនសមុទ្ររបស់ខ្លួន” ។

ស្របពេលជាមួយគ្នានេះ លោក Wang បានបញ្ជាក់ទៀតថា ឧទ្ធម្ភាគចក្រ AR-500 ក៏អាចត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះផងដែរ ជាពិសេសគឺការតាមដានការលេចធ្លាយប្រេងចូលទៅក្នុងសមុទ្រលឿងតែម្ដង ។

គួរបញ្ជាក់ថា សមុទ្រលឿង គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់កប៉ាល់ពាណិជ្ជកម្មទាំងចូល និងចេញពីកំពង់ផែក្នុងសមុទ្រ Bohai ហើយមានកប៉ាល់ពាណិជ្ជកម្មប្រហែល ១១០,០០០ គ្រឿង និងទូកនេសាទរាប់ម៉ឺនគ្រឿងបានឆ្លងកាត់ និងកំពុងប្រតិបត្តិការក្នុងដែនទឹកនៃតំបន់នេះជារៀងរាល់ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ផ្ទុះការវាយប្រហារភេរវកម្មនៅ បារាំង ជនសង្ស័យប្រើកាំបិត និងញញួរ​សម្លាប់មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម