Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ី ស្លាប់អ្នកឡើងភ្នំ ១១នាក់

បានផុស

នៅ

អ្នកឡើងភ្នំចំនួន១១នាក់ ត្រូវបានគេរកឃើញស្លាប់ នៅក្បែរមាត់ភ្នំភ្លើង Marapi ក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីវាផ្ទុះឡើងកាលពីចុងសប្តាហ៍។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក្តី មនុស្សចំនួនបីនាក់ ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃចន្ទ ខណៈការ​ស្វែង​រក​អ្នក​បាត់​ខ្លួន​១២​នាក់​ផ្សេង​ទៀត ​ត្រូវ​ផ្អាក​ដោយ​សារ​តែ​ការ​ផ្ទុះ​ជាបន្តបន្ទាប់។

តាមរបាយការណ៍ មានអ្នកឡើងភ្នំចំនួន៧៥នាក់នៅក្នុងតំបន់ ពេលការផ្ទុះកើតឡើង ប៉ុន្តែភាគច្រើនត្រូវបានជម្លៀសដោយសុវត្ថិភាព។

Marapi ដែលជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មទាំង ១២៧របស់ប្រទេសឥណ្ឌូណេស៊ី បានបាញ់ផេះកម្ពស់ដល់ទៅ ៣គីឡូម៉ែត្រទៅលើអាកាសកាលពីថ្ងៃអាទិត្យទី៣ខែធ្នូ។

(រូបថត៖ Mashriq​​ TV)

អាជ្ញាធរ ​បាន​ចេញសេចក្តីប្រកាស​អាសន្ន​កម្រិត​ខ្ពស់លំដាប់​ទី​ពីរ ​ហើយ​ហាមឃាត់​អ្នក​ស្រុក​មិនឲ្យចូល​ទៅ​ក្នុង​រង្វង់ចម្ងាយ ៣គីឡូម៉ែត្រ​ពី​មាត់​រណ្ដៅ។

លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Padang និយាយថា មនុស្សទាំងបីនាក់ដែលជួយសង្គ្រោះបាន គឺមានរលាកខ្លួនប្រាណនិងអស់កម្លាំងល្ហិតល្ហៃ។ អ្នកឡើងភ្នំមួយចំនួន ដែលជម្លៀសបានក៏រងការរលាកផងដែរ។

សូមបញ្ជាក់ ភ្នំ Marapi កម្ពស់២៨៩១ម៉ែត្រ គឺស្ថិតនៅលើកោះ Sumatra ភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ភ្នំភ្លើង Semeru ផ្ទុះឡើង ខណៈអាជ្ញាធរ ព្រមានប្រជាជន ឲ្យប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម