Connect with us

ព័ត៌មានអន្ដរជាតិ

ទារកធ្វើមុខមាំល្បីពេញពិភពលោកកាល ៣ ឆ្នាំមុន ពេលនេះទៅជាយ៉ាងណាហើយ

បានផុស

នៅ

ប្រាកដណាស់ថាអ្នកលេងអ៊ីនធឺណិតជាច្រើននៅតែចាំថា កាលឆ្នាំ ២០២០ ទារកម្នាក់បានកើតមកក្នុងពិភពលោកនេះ។ វាជា​រូបភាពដ៏ល្បីល្បាញ​ដោយសារ​ទឹក​មុខ​ដ៏​គួរ​ឲ្យ​រន្ធត់​របស់ទារក​បង្ហាញអាការមិនពេញចិត្តនឹងគ្រូពេទ្យ ដែលយកចេញពីផ្ទៃម្ដាយ​ក្រោយពេល​សម្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីនោះ រូបថតរបស់ជនជាតិប្រេស៊ីលតូចដែលមានឈ្មោះថា isa_bravinha បានរីករាលដាលពាសពេញបណ្ដាញអ៉ិនធើណេតលើពិភពលោក។ ទារកមុខមាំបានកាន់កាប់តំណែងមួយនៃ memes ពេញនិយមបំផុតនៅលើអ៊ីនធឺណិត រហូតដល់ពេលនេះនាងមានអាយុ៣ឆ្នាំហើយ។

នាងតូច isa_bravinha ធំឡើងគឺផ្ទុយពីពេលដែលកើតមកភ្លាមៗ ហើយពេលនេះក្លាយ​ជា​កុមារីញញឹម​ស្រស់​ស្រាយ​ដោយ​មាន​អារម្មណ៍​ល្អ។ រាងកាយមានសុខភាពល្អ មានមិត្តជាច្រើននៅសាលា នាង​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ជា​សកម្មជន​ដ៏​ពេញ​ចិត្ត។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើននៅលើ Instagram ដែលមានអ្នកគាំទ្រជាង ១០,០០០នាក់ វាពោរពេញទៅដោយរូបភាពនៃស្នាមញញឹមរបស់ Isabela វ័យក្មេង។ មិនថាលេងទឹកទេ, រុករកសត្វ ដើរកាត់សួនច្បារ ឬសូម្បីតែចូលរួមក្នុងសកម្មភាពសាលា។ ក្មេងស្រីតូចតែងតែមានស្នាមញញឹមនៅលើមុខរបស់នាង បានលុប​បាត់​ទាំង​ស្រុង​នូវ​ការ​ចង​ចាំ​របស់​ទារក​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​តាំង​ពី​៣​ឆ្នាំ​មុន៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thethaiger

ចុចអាន៖គូ Tono-Nychaa ត្រូវមហាជនចាប់អារម្មណ៍រូប​ភាព​ផ្អែម​ល្ហែម ក្នុងមង្គល​ការ​មិត្ត​សម្លាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម