ព័ត៌មានអន្ដរជាតិ
បញ្ហាអាកាសធាតុ នាំឲ្យរុស្ស៊ី បន្ថយដៃវាយប្រហារលើទីក្រុងយុទ្ធសាស្រ្តរបស់ អ៊ុយក្រែន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express បានឲ្យដឹងថា រុស្ស៊ីបានកាត់បន្ថយការវាយប្រហារលើទីក្រុងយុទ្ធសាស្រ្ត Avdeevka ក្នុងខេត្ត Donetsk របស់អ៊ុយក្រែនហើយ ដោយសារតែការធ្លាក់ព្រិល និងភ្លៀងបង្កជាដីភក់ ពិបាកសម្រាប់ប្រតិបត្តិការ ។

លោក Vitaliy Barabash មេដឹកនាំរដ្ឋាភិបាល Avdeevka បាននិយាយកាលពីថ្ងៃទី៣ ខែធ្នូថា “ការវាយប្រហារនៅទីក្រុង Avdeevka បានថយចុះជាលំដាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយសារតែអាកាសធាតុមិនអំណោយផល ស្របពេលដែលរុស្ស៊ីក៏បាត់បង់ទាំងកងទ័ព និងស្មារតីប្រយុទ្ធច្រើនណាស់ដែរលើសមរភូមិប្រយុទ្ធនៅក្នុងខេត្ត Donetsk ។ មិនត្រឹមប៉ុណ្ណឹង មានទាហាសរុស្ស៊ី កាន់តែតិចទៅៗដែលស្ម័គ្រចិត្តចូលរួមប្រយុទ្ធ ខណៈអ្នកមិនព្រមចូលប្រយុទ្ធក៏មានច្រើនទៅៗដែរ” ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នានៅតែពុះកញ្ជ្រោល ក្នុងតំបន់ឧស្សាហកម្ម ក៏ដូចជានៅជិតរោងចក្រគីមី និងកូកាកូឡាក្នុងទីក្រុងជាដើម។
ទន្ទឹមនោះ លោក Oleksandr Shtupun អ្នកនាំពាក្យកងទ័ពភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនក៏បាននិយាយដែរថា ចំនួននៃការវាយប្រហារលើទីក្រុង Avdeevka បានថយចុះពាក់កណ្តាល បើប្រៀបធៀបទៅនឹងរយៈពេល ២៤ ម៉ោងមុន ក្រោយទ័ពរុស្ស៊ីរងបរាជ័យធ្ងន់ក ។

យ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី មិនធ្វើអត្ថាធិប្បាយលើព័ត៌មានសង្គ្រាមនៅ Avdeevka ទេ ប៉ុន្តែក្នុងរបាយការណ៍សមរភូមិថ្ងៃទី៣ខែធ្នូ ទីភ្នាក់ងារនេះនិយាយថា កងកម្លាំងរុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែន ៣០០នាក់ និងយានប្រយុទ្ធមួយចំនួន ដែលកំពុងធ្វើដំណើរសំដៅទៅទីក្រុង Donetsk។
កាលពីខែមុន វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ការប្រយុទ្ធគ្នានៅ Avdeevka អាចនឹងថមថយ ពេលដែលព្រិលនិងភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យផ្លូវជុំវិញទីក្រុងពោរពេញដោយភក់ ដែលនាំឲ្យភាគីទាំងពីរ ពិបាកវាយគ្នា។
ទឹកភ្លៀងនិងពពកទាបៗក្នុងរដូវរងា ក៏ត្រូវបានគេរំពឹងថានឹងបង្កការលំបាកសម្រាប់ភាគីទាំងពីរក្នុងការដាក់ពង្រាយយានគ្មានមនុស្សបើកនៅលើសមរភូមិដែរ។

ហេតុអ្វីបានជា Avdeevka គឺជាទីក្រុងយុទ្ធសាស្រ្ត? នោះគឺព្រោះតែ ការឈ្នះនៅ Avdeevka នឹងជួយឲ្យកងទ័ពរុស្ស៊ី រុលចូលកាន់តែជិត ពោលគឺស្ថិតនៅចម្ងាយត្រឹមតែ ៥០ទៅ៦០គីឡូម៉ែត្រទៀតប៉ុណ្ណោះ ពីខ្សែត្រៀមជួរមុខ ដោយបង្កើតជាច្រកចេញពីទីក្រុង Donetsk ទៅកាន់ទីក្រុងផ្សេងទៀតដូចជា Kostiantynivka នៅភាគខាងជើង ហើយទីបំផុត សម្រេចបានគោលដៅគ្រប់គ្រងខេត្ត Donetsk ទាំងស្រុងតែម្តង។
ទន្ទឹមនឹងនេះដែរ អ៊ុយក្រែនបានប្តេជ្ញាការពារទីក្រុង Avdeevka ឲ្យបានព្រោះមើលឃើញថា ទីនោះជាច្រកសម្រាប់យុទ្ធនាការវាយលុកនាពេលអនាគត ឆ្ពោះទៅទិសខាងកើត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ណាតូ ឲ្យប្រទេសលោកខាងលិច ត្រៀមខ្លួនទទួលដំណឹងអាក្រក់ ពីអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ