Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ាចាប់ផ្តើមបង្ក្រាបបាតុកម្មហើយ មនុស្សជាង១០០នាក់ត្រូវចាប់ខ្លួននៅ Mandalay

បានផុស

នៅ

កងកម្លាំងប៉ូលិសបានធ្វើសកម្មភាពតាមការគំរាមរបស់ពួកគេ ក្នុងការបង្ក្រាបក្រុមបាតុករដោយចាប់ខ្លួនអ្នកតវ៉ាប្រមាណ១០០នាក់ ហើយបានបាញ់គ្រាប់កាំភ្លើងពិតនិងអាវុធគ្រប់គ្រងកុបកម្មដាក់អ្នកដទៃដែលបណ្តាលឲ្យមនុស្សមួយចំនួនរងរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅថ្ងៃនោះរួមមានអភិបាលក្រុង Mandalay លោក U Ye Lwin ដែលជាឥស្សរជនដ៏គួរឲ្យគោរពម្នាក់នៃទីក្រុងធំលំដាប់ទី២របស់ប្រទេសមីយ៉ាន់ម៉ាមួយនេះ។

ប្រភពដែលអាចទុកចិត្តបាននៅទីក្រុង Mandalay បានបញ្ជាក់ថា អភិបាលក្រុងរូបនេះត្រូវបានចាប់ខ្លួនដោយភ្នាក់ងារអនុវត្តច្បាប់កាលពីព្រឹកថ្ងៃទី៩ខែកុម្ភៈ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការចាប់ខ្លួនរបស់គាត់នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

មនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្នុងអំឡុងបាតុកម្មនៅទីក្រុង Mandalay ពោលគឺមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយយោធា បានដាក់បម្រាមគោចរនិងហាមឃាត់មិនឲ្យមានការប្រមូលផ្តុំមនុស្ស៥នាក់ឬច្រើនជាងនេះ។

បាតុកររាប់ពាន់នាក់រួមទាំងគ្រូបង្រៀនមកពីសកលវិទ្យាល័យនិងមហាវិទ្យាល័យផ្សេងៗគ្នាក្នុងទីក្រុង Mandalay បានប្រមូលផ្តុំគ្នាប្រឆាំងនឹងកងទ័ពនិងអ្វីដែលពួកគេអះអាងថា ជាការរឹបអូសអំណាចដោយខុសច្បាប់ពីរដ្ឋាភិបាលជាប់ឆ្នោត។

មន្រ្តីប៉ូលិសប្រឆាំងកុបកម្មបានចេញការព្រមានជាច្រើនដល់ក្រុមបាតុករ ដោយទទូចឲ្យពួកគេបញ្ឈប់ការធ្វើបាតុកម្ម ប៉ុន្តែក្រុមបាតុករបានទទូចសុំអាជ្ញាធរអនុញ្ញាតឲ្យពួកគេបន្តធ្វើបាតុកម្ម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Myanmar Times

ចុចអាន៖ យោធាវាយឆ្មក់និងកម្ទេចទីស្នាក់ការគណបក្សរបស់លោកស្រី ស៊ូជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម