ព័ត៌មានអន្ដរជាតិ
តួកគី៖ ថ្ងៃណាមួយ ICC នឹងចោទប្រកាន់លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានទាយទុកជាមុនថា ថ្ងៃណាមួយមេដឹកនាំអ៊ីស្រាអែលលោក Benjamin Netanyahu ច្បាស់ជាត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយសារតែការវាយលុករបស់ប្រទេសលោកនៅតំបន់ហ្គាហ្សា។

គិតត្រឹមពេលនេះ មនុស្សជាង ១៥,៨០០ នាក់ ភាគច្រើនជាស្ត្រីនិងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសនិងដីគោកនៅតំបន់ហ្គាហ្សា បន្ទាប់ពីលោក Netanyahu ប្តេជ្ញាកម្ចាត់ក្រុមហាម៉ាសឲ្យខ្ទេចហ្មត់ ជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងដែនរបស់ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់មនុស្ស ២៤០ នាក់ទៀតធ្វើជាចំណាប់ខ្មាំង ។
យ៉ាងណាក្តី ភាគីជម្លោះទាំងពីរ បានឯកភាពចំពោះបទឈប់បាញ់មួយ ដើម្បីជួយសម្រួលដល់ការបញ្ជូនជំនួយអន្តរជាតិចូលនៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាការដោះដូរចំណាប់ខ្មាំង-អ្នកទោសជាមួយគ្នាផងដែរ។ ប៉ុន្តែក្រោយកិច្ចព្រមព្រៀងខ្លីនេះ បានបញ្ចប់កាលពីថ្ងៃសុក្រ ហើយអ៊ីស្រាអែលបង្កើនសកម្មភាពយោធារបស់ខ្លួនម្តងទៀតនោះ លោក Erdogan បាននិយាយក្នុងសុន្ទរកថា ទៅកាន់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទ ទី៤ ខែធ្នូថា លោករំពឹងនៅថ្ងៃណាមួយលោក Netanyahu នឹងប្រឈមមុខជាមួយតុលាការឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុង ទីក្រុងឡាអេ ជាក់ជាមិនខាន ។

ដោយសំដៅលើអតីតប្រធានាធិបតីយូហ្គោស្លាវី Slobodan Milosevic ដែលប្រឈមមុខនឹងការកាត់ទោសពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងសង្រ្គាមចាប់ផ្តើមនៅឆ្នាំ ២០០២ រហូតដល់ការស្លាប់របស់គាត់នៅឆ្នាំ២០០៦, លោក Erdogan សង្កត់ធ្ងន់ថា “មិនមែនត្រឹមក្លាយជាឧក្រិដ្ឋជនសង្រ្គាមប៉ុណ្ណោះទេ ពេលនេះលោក Netanyahu ក៏ជាអ្នកសម្លាប់ប្រជាជនហ្គាហ្សា ហើយក៏នឹងត្រូវកាត់ទោសដូចលោក Milosevic ដែរ”។
លោកបន្ថែមថា អ្នកដែលព្យាយាមមើលរំលងការស្លាប់របស់ប្រជាជនស្លូតត្រង់ទាំងអស់នោះ ដោយយកក្រុមហាម៉ាសជាលេស គឺគ្មានអ្វីត្រូវនិយាយទៅកាន់មនុស្សជាតិទេ ហើយលោកបានស្តីបន្ទោសអ្នកគាំទ្រអ៊ីស្រាអែលនៅលោកខាងលិច ដែលធ្វើគធ្វើថ្លង់ចំពោះព្រឹត្តិការណ៍នៅ ហ្គាហ្សា។ លោក Erdogan ក៏បញ្ជាក់ផងដែរថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ីស្រាអែល គឺជាអ្នកគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះការសម្លាប់ទារក។
សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីតួកគី ក៏បានរិះគន់ប្រទេសអ៊ីស្រាអែលផងដែរ ចំពោះសកម្មភាពរបស់ពួកគេនៅហ្គាហ្សា ហើយថែមទាំងថា មាន “ព័ស្តុតាងគ្រប់គ្រាន់” ដើម្បីឲ្យរដ្ឋាភិបាលអ៊ីស្រាអែលទទួលខុសត្រូវនៅ ICC ទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តួកគី ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គួរតែកាត់ទោស អ៊ីស្រាអែល

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត