Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក នៅតែ​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ ពិភពលោក

បានផុស

នៅ

តាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី៤ ខែធ្នូ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងថា សរុបការលក់អាវុធ បូកជាមួយភ្នាក់ងារយោធារបស់ក្រុមហ៊ុនផលិតអាវុធកំពូលទាំង ១០០ របស់ពិភពលោកកាលពីឆ្នាំមុន មានតម្លៃរហូតដល់ ៥៩៧ ពាន់លានដុល្លារ ហើយក្រុមហ៊ុនអាមេរិកនៅតែបន្តគ្រប់គ្រងទីផ្សារ ថ្វីបើប្រាក់ចំណូលសរុបមានការធ្លាក់ចុះក៏ដោយ ។

(រូបថត៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខបូកបញ្ចូលគ្នាសម្រាប់ការលក់របស់ក្រុមហ៊ុនសព្វាវុធកំពូលទាំង ១០០ បានបង្ហាញពីការធ្លាក់ចុះ ៣.៥ ភាគរយ បើធៀបទៅនឹងឆ្នាំមុន ប៉ុន្តែនៅតែខ្ពស់ជាងតួលេខសរុបដែលបានកត់ត្រាក្នុងឆ្នាំ ២០១៥ ដែលមានចំនួន ១៤ ភាគរយ ។

ក្រុមហ៊ុនអាមេរិក មានការធ្លាក់ចុះ ៧.៩ ភាគរយ ពោលគឺលក់បានត្រឹម ៣០២ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅតែរួមចំណែក ៥១ ភាគរយនៃប្រាក់ចំណូលសព្វាវុធសរុបក្នុងឆ្នាំ ២០២២ ដោយក្នុងនោះ មានក្រុមហ៊ុនអាមេរិកចំនួន ៤២ គឺស្ថិតក្នុងចំណោមក្រុមហ៊ុនលក់អាវុធកំពូលទាំង ១០០ របស់ពិភពលោក ។

(រូបថត៖ Getty Images)

ដោយឡែក ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតអាវុធនៅអឺរ៉ុបចំនួន ២៦ ហាក់មានការកើនឡើង ពោលគឺកើនបន្តិច ប្រមាណ ០.៩ ភាគរយ ទទួលបានទឹកប្រាក់ ១២១ ពាន់លានដុល្លារ ។

យោងតាម SIPRI បានឲ្យដឹងទៀតថា កត្តារួមចំណែកដល់ការថយចុះប្រាក់ចំណូលជាសកលនេះ គឺពាក់ព័ន្ធខ្លាំងទៅនឹងក្រុមហ៊ុននៅអាមេរិក ព្រោះទីនោះ ក្រុមហ៊ុនទាំងឡាយ ត្រូវតស៊ូជាមួយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងកង្វះកម្លាំងពលកម្ម ទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ។

(រូបថត៖ Getty Images)

SIPRI បានគូសបញ្ជាក់ថា ការផលិតសព្វាវុធជាសកលបានដើរយឺតជាងតម្រូវការ ព្រោះថា តម្រូវការហាក់ហក់ឡើងខ្ពស់ពេកកាលពីឆ្នាំមុន ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ។ ដោយឡែក ក្រុមហ៊ុនផលិតអាវុធនៅអាស៊ី និងមជ្ឈិមបូព៌ា បែររកប្រាក់ចំណូលបានខ្ពស់ទៅវិញកាលពីឆ្នាំមុន ។

ចំណែកក្រុមហ៊ុន Rostec និងសាជីវកម្មសាងសង់នាវា United Shipbuilding គឺជាក្រុមហ៊ុនរុស្ស៊ីតែ ២ គត់នៅក្នុងរបាយការណ៍ក្រុមហ៊ុនកំពូលទាំង ១០០ របស់ SIPRI ខណៈប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនទាំងពីរមានចំនួន ២០.៨ ពាន់លានដុល្លារ ប៉ុន្តែចំនួននេះធ្លាក់ចុះ ១២ ភាគរយ បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន​ ជា​ប្រទេស​នាំ​ចូល​អាវុធ​ធំ​ជាង​គេ​លំដាប់ទី​បី ​លើ​ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម