ព័ត៌មានអន្ដរជាតិ
លោក ពូទីន នឹងធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ា
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៊ីបានរាយការណ៍ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតនៅចុងសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ។
លើកលែងតែដំណើរទស្សនកិច្ចទៅកាន់ប្រទេសអតីតសហភាពសូវៀត, លោក ពូទីន គឺកម្រជិះយន្តហោះទៅក្រៅប្រទេសណាស់ ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈដំណើរទស្សនកិច្ចលើកចុងក្រោយរបស់ប្រធានាធិបតីរូបនេះកាលពីតុលា គឺទៅហួសប្រជាជាតិទាំងនោះ ពោលរហូតដល់ប្រទេសចិនឯណោះ ។
ស្របពេលជាមួយគ្នានេះ ដោយដកស្រង់សម្ដីចេញពីជំនួយការប្រធានាធិបតីលោក Yury Ushakov, ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតក៏បានរាយការណ៍ផងដែរថា ការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសផលិតប្រេងទាំងពីរនៅមជ្ឈិមបូព៌ារបស់លោក ពូទីន ក្នុងពេលនេះ គឺកើតមានឡើង បន្ទាប់ពីរុស្ស៊ី អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតដែលសុទ្ធសឹងតែជាសមាជិករបស់អង្គការ OPEC+ បានប្រកាសកាត់បន្ថយទិន្នផលប្រេងដើម្បីជំរុញការធ្លាក់ថ្លៃនៃប្រេងឆៅ ។
ពាក់ព័ន្ធទៅនឹងដំណើរទស្សនិច្ចទៅក្រៅប្រទេសដ៏កម្រនេះដែរ គឺដោយសារតែកន្លងមកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន ទាក់ទិនប្រតិបត្តិការសឹករបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងថែមទាំងបានចោទប្រកាន់លោកទៀតថា ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមជាដើម ។
ប៉ុន្តែទោះជាយ៉ាងណា ទាំងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត មិនមែនជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នោះទេ ដូច្នេះពួកគេមិនមានកាតព្វកិច្ចចាប់ខ្លួន និងធ្វើបត្យាប័នលើលោក ពូទីន ឡើយ ហើយប្រធានាធិបតីរុស្ស៊ីរូបនេះក៏មិនចាំបាច់ត្រូវប្រទេសទាំងនោះវាស់ដីឲ្យដើរនោះដែរ ។
គួរបញ្ជាក់ថា មុនផែនការចេញដំណើរទៅក្រៅប្រទេសលើកនេះ លោក ពូទីន ក៏បានផ្ដាំផ្ញើដល់ប្រទេសអឺរ៉ុបដូចជាអាល្លឺម៉ង់ជាដើមថា អស់ជាច្រើនទសវត្សរ៍មកហើយដែលរុស្ស៊ីបាននឹងកំពុងផ្គត់ផ្គង់ហ្គាស និងប្រេងឥន្ធនៈផ្សេងទៀតទៅឲ្យរដ្ឋាភិបាលទីក្រុងបែរឡាំងក្នុងតម្លៃសមរម្យ ប៉ុន្តែកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានល្អក់កករដោយសារតែការផ្ទុះបំពង់បង្ហូរប្រេង Nord Stream និងការផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែនជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ បញ្ហាអាកាសធាតុ នាំឲ្យរុស្ស៊ី បន្ថយដៃវាយប្រហារលើទីក្រុងយុទ្ធសាស្រ្តរបស់ អ៊ុយក្រែន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង