Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ វៀតណាម រាប់រយនាក់កំពុងជម្លៀសចេញពី មីយ៉ាន់ម៉ា ចំពេលដែល​សង្គ្រាមនៅតែបន្តដុតរោល

បានផុស

នៅ

ក្រសួងការបរទេសវៀតណាមបាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិវៀតណាមចំនួន ៣៣៨ នាក់ក្នុងចំណោម ៨០០ នាក់ដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែការប្រយុទ្ធគ្នានៅភាគខាងជើងរវាងទាហានរបស់រដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច កំពុងត្រូវបានជម្លៀស និងខ្លះទៀតបានវិលត្រឡប់មកដល់ប្រទេសវិញដោយសុវត្ថិភាពហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំង ៣៣៨ នាក់នេះគឺជាអ្នកដែលគ្រប់អាយុធ្វើការ ប៉ុន្តែភាគច្រើនបានចាញ់បោកមេខ្យល់ និងបង្ខំឲ្យធ្វើការក្នុងកាស៊ីណូខុសច្បាប់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាពិសេសពួកគេមិនមានការងារធ្វើឡើយ នៅពេលដែលជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសកាន់តែរីកធំឡើងៗ និងកាន់តែស្មុគស្មាញ ទើបធ្វើឲ្យម្ចាស់កាស៊ីណូបិទទ្វារ និងទុកកម្មករចោលបែបនេះ ។

ទន្ទឹមនោះ កាលពីចុងខែមុន ក្រសួងការបរទេសក៏បានស្នើឲ្យស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាសុវត្ថិភាព និងជីវភាពសម្រាប់ពលរដ្ឋវៀតណាម ក៏ដូចជាអនុញ្ញាតឲ្យពួកគេមានឱកាសគេចចេញពីតំបន់ជម្លោះនៅភាគខាងជើងមីយ៉ាន់ម៉ាជិតព្រំដែនប្រទេសចិន ។

ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសវៀតណាមក៏បានព្រមានដល់ប្រជាជនកុំឲ្យបន្តចាញ់បោកអ្នករត់ពន្ធមនុស្សទៅប្រទេសផ្សេងទៀតទាំងដែលខ្លួនមិនមានឯកសារបញ្ជាក់ និងមិនមានការងារច្បាស់លាស់ ជាពិសេសត្រូវតាមដានព័ត៌មានជាក់ច្បាស់ដែលផ្ដល់ដោយក្រសួង ។

យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ព្រមទាំងរងការវាយលុកយ៉ាងខ្លាំងក្លានៅផ្នែកខ្លះនៃភាគខាងជើងពីសំណាក់សម្ព័ន្ធភាពនៃជនជាតិភាគតិចចំនួន ៣ ក្រុមដែលបានពួតដៃគ្នាជាមួយនឹងក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិតេយ្យ ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានអូសបន្លាយពេលដល់សប្តាហ៍ទី ៥ ហើយ ហើយក៏កំពុងបន្តរីករាលដាលដល់តំបន់ភាគខាងលិច និងភាគខាងកើតរបស់ប្រទេសផងដែរ ខណៈរហូតមកដល់ពេលនេះ ពលរដ្ឋមីយ៉ាន់ម៉ាជាង ២៨៦,០០០ នាក់ត្រូវផ្លាស់ប្តូរទីលំនៅ ដោយសារតែជម្លោះដ៏រ៉ាំរ៉ៃមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ ផ្ទុះការវាយប្រហារភេរវកម្មនៅ បារាំង ជនសង្ស័យប្រើកាំបិត និងញញួរ សម្លាប់មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម