Connect with us

ព័ត៌មានអន្ដរជាតិ

កាសែត WSJ ៖ អ៊ីស្រាអែល ដំឡើងម៉ាស៊ីនខ្នាតយក្សត្រៀមបូមទឹក​សមុទ្រ​ពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

បានផុស

នៅ

កាសែតរបស់សហរដ្ឋអាមេរិក Wall Street Journal បានរាយការណ៍ថា អ៊ីស្រាអែលបានត្រៀមផែនការប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតយក្សដើម្បីបូមទឹកពីសមុទ្រមេឌីទែរ៉ាណេយកមកពន្លិចប្រព័ន្ធផ្លូវរូងក្រោមដីរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត WSJ បានរាយការណ៍ ដោយដកស្រង់ប្រភពចេញពីមន្ត្រីអាមេរិកថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) កាលពីខែមុនបានដំឡើងម៉ាស៊ីនបូមទឹកធំចំនួន ៥ គ្រឿងនៅជិតជំរំជនភៀសខ្លួន al-Shati ក្នុងតំបន់ហ្គាហ្សា ដែលមានសមត្ថភាពបូមទឹកសមុទ្ររាប់ពាន់ម៉ែត្រគូបក្នុងរយៈពេល ១ ម៉ោងដើម្បីពន្លិចបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងផែនការសម្ងាត់នេះដែរ ក្រុមមន្ត្រីអាមេរិកបាននិយាយថា អ៊ីស្រាអែលបានជូនដំណឹងទៅដល់សហរដ្ឋអាមេរិករួចរាល់អស់ហើយ ពោលតាំងតែពីខែមុនមកម្ល៉េះ ប៉ុន្តែចំពោះសេចក្ដីសម្រេចចិត្តថាតើត្រូវអនុវត្តផែនការនេះដោយរបៀបណានោះ គឺមិនទាន់ចេញជាផ្លូវការនៅឡើយទេ ។

នៅក្នុងរបាយការណ៍នោះទៀតសោទ កាសែត WSJ បានសរសេរបន្ថែមថា ក្រុមមន្ត្រីអាមេរិកក៏គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែលក្នុងការកម្ចាត់ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសផងដែរ ជាពិសេសគឺមិនចាំបាច់ខ្លាចរអារមានការប្រឆាំងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនឡើយ ។

ទោះយ៉ាងណា ផែនការនេះក៏មានការជំទាស់ និងមានក្ដីកង្វល់មួយចំនួនពីសំណាក់មន្ត្រីអាមេរិកផងដែរ ព្រោះថា គម្រោងការនេះអាចប៉ះពាល់ ក៏ដូចជាការខូចខាតដែលអាចកើតមានទៅដល់អាងស្តុកទឹក និងស្រទាប់ដីរបស់តំបន់ហ្គាហ្សា ប្រសិនបើទឹកសមុទ្រ និងសារធាតុគ្រោះថ្នាក់ផ្សេងៗនៅក្នុងផ្លូវរូងក្រោមដីជ្រាបចូលទៅក្នុងស្រទាប់ដីនៅទីនោះ ។

ម្យ៉ាងទៀត ប្រសិនបើផែនការបូមទឹកសមុទ្រដើម្បីពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសចេញជាផ្លែផ្កាមែននោះ វាក៏អាចបង្កសោកនាដកម្មទៅដល់ចំណាប់ខ្មាំងក្នុងកម្រិតណាមួយផងដែរ ដោយសារតែកន្លងមកអ៊ីស្រាអែលធ្លាប់បានលើកឡើងហើយថា ក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រមាណ ២៤០ នាក់យកទៅដាក់ឃុំខ្លួននៅក្នុងកន្លែងផ្សេងៗជាច្រើន រួមទាំងផ្លូវរូងក្រោមដីផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជិត ១៥,៩០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤២,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Times of Israel

ចុចអាន ៖ ត្រឹមមួយយប់ប៉ុណ្ណោះ កងកម្លាំង អ៊ីស្រាអែល កម្ទេចគោលដៅរបស់ក្រុម ហាម៉ាស ២០០ កន្លែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម