Connect with us

ព័ត៌មានអន្ដរជាតិ

ធ្វើមាតុប្រទេសលើកទី២ភ្លាម បុត្រារបស់ស្ដេចថៃ យាងគោរពព្រះ​វិញ្ញាណក្ខន្ធ​អតីតក្សត្រ Bhumibol ដោយឥតបង្អង់យូរ

បានផុស

នៅ

រាជបុត្រាទីពីររបស់ស្ដេច Maha Vajiralongkorn បានយាងមកដល់ប្រទេសថៃជាលើកទី២ដូចការគ្រោងទុក ហើយមិនបង្អង់យូរនៅពេលមកដល់ទឹកដីកំណើតភ្លាម ទ្រង់យាងទៅកាន់ព្រះបរមរាជវាំងដើម្បីគោរព​វិញ្ញាណក្ខន្ធ​ព្រះអង្គម្ចាស់ Bhumibol Adulyadej ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពលើបណ្ដាញហ្វេសប៊ុកផ្ទាល់របស់ទ្រង់ Vacharaesorn Vivacharawongse ដែលជារូបភាពនៃការថ្វាយបង្គំព្រះរាជា Bhumibol Adulyadej នៅឧទ្យានព្រះបាទភូមិបុលអាឌុលយ៉ាដេត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ទ្រង់ នាថ្ងៃទី ០៥ខែ ធ្នូ ឆ្នាំ ២០២៣ ដោយបុត្រាបានសរសេរចំណងជើងពេញដោយអត្ថន័យថា “​ទៅ​និយាយ​ជាមួយ​លោកតា​។ ថ្វាយបង្ខំ​ព្រះ​មហា​ក្សត្រ ព្រះបាទភូមិបុលអាឌុលយ៉ាដេត ព្រះករុណាដ៏អស្ចារ្យ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៥ធ្នូ”។

ទន្ទឹមនោះទៀតសោត ដូចអ្វីដែលបុត្រា Vacharaesorn Vivacharawongse ធ្លាប់មានបន្ទូលកាលនៅអាមេរិកប្រាប់មនុស្សជិតស្និតយ៉ាងដូច្នោះ។ បន្ទាប់ពីគោរពព្រះអង្គម្ចាស់ Bhumibol Adulyadej រួចរាល់ ទ្រង់បានយាងដំណើរបន្តទៅបំពេញរាជកិច្ចផ្ទាល់ព្រះកាយ ក្រោមការបង្ហាញពីអ្នកហែហមជាមួយទ្រង់យ៉ាងច្រើនកុះករ។

ត្បិតថាដំណើររបស់រាជបុត្រាជាលើកទីពីរមិនដូចលើកទីមួយក្ដី តែការបង្ហាញព្រះភ័ក្ររបស់ទ្រង់បានក្លាយជាទីពេញចិត្តរបស់មនុស្សគ្រប់គ្នា។ ហើយបើទោះបីជាបុត្រាទីពីរអង្គនេះមិនមែនជាសែរាជវង្សដូចកាលពីមុនក៏ដោយ​ ប៉ុន្តែវត្តមានរបស់ទ្រង់ បានក្លាយជារឿងកក់ក្ដៅសម្រាប់ប្រជាជនទាំងអស់។

ទោះយ៉ាងណាក៏ដោយ ការលេចនូវវត្តមានរបស់បុត្រាទីពីររបស់ព្រះរាជា Maha Vajiralongkorn នៅជាការភ្ញាក់ផ្អើលរបស់មនុស្សទូទាំងពិភពលោក និងប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​មកទល់សព្វថ្ងៃ។ ជាពិសេសប្រជានុរាស្រ្តថៃ តែងតែទន្ទឹងការយាងវិលត្រលប់មកកាន់ទឹកដីកំណើត ​ដែលទ្រង់គង់និរទេសអស់រយៈពេលជាង២៧ឆ្នាំឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖dailynews

ចុចអាន៖លេចវត្តមានព្រះរាជបុត្រាថៃ Vacharaesorn វិលចូលមាតុភូមិលើកទី ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​លើរាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣៧ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម