ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមាន អ៊ីស្រាអែល ថា សង្គ្រាមនឹងកាន់តែរីកធំទៅៗ បើកងកម្លាំងពួកគេបន្តសម្លាប់ប្រជាជន ប៉ាឡេស្ទីន
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានព្រមានដល់អ៊ីស្រាអែលថា សង្គ្រាមនឹងកាន់តែរីកធំទៅៗ ប្រសិនបើកងកម្លាំងរបស់ពួកគេនៅតែបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ប្រជាជនប៉ាឡេស្ទីនទាំងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់ West Bank ។

ថ្លែងតាមទូរសព្ទជាមួយលោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបអំពីការវិវត្តចុងក្រោយបំផុតនៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប, លោក Abdollahian បានព្រមានថា “ប្រសិនបើឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និង West Bank មិនត្រូវបានបញ្ឈប់ទេនោះ វិសាលភាពនៃសង្រ្គាមនៅក្នុងតំបន់ទំនងជានឹងកាន់តែបែកផ្កាភ្លើង និងស៊ីជម្រៅទៅៗហើយ” ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានបញ្ជាក់ទៀតថា “ដើម្បីបញ្ឈប់ការវាយប្រហាររបស់យោធាប្រឆាំងនឹងពលរដ្ឋតំបន់ហ្គាហ្សា យើងត្រូវតែជំរុញឲ្យមានការផ្ដល់មធ្យោបាយចាំបាច់ទាំងអស់ដើម្បីបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោកបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកសូមបដិសេធចំពោះផែនការ និងរាល់ការអនុវត្តរបស់អ៊ីស្រាអែលដើម្បីបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ហើយលោកថែមទាំងហៅអ៊ីស្រាអែលផងដែរថា ជាប្រទេសលម្អៀងទើបមានបញ្ហាកើតឡើងមិនចេះចប់មិនចេះហើយបែបនេះ ។
ជាការឆ្លើយតប លោក Josep Borrell ក៏លើកឡើងមិនខុសពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នោះដែរ ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបរូបនេះបានបញ្ជាក់ថា សារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និង West Bank គួរតែធ្វើឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសហភាពអឺរ៉ុបក៏កំពុងព្យាយាមធានាឲ្យអ៊ីស្រាអែលគោរពតាមច្បាប់សង្គ្រាមអន្តរជាតិផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជិត ១៥,៩០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤២,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែល ដំឡើងម៉ាស៊ីនខ្នាតយក្សត្រៀមបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ