ព័ត៌មានអន្ដរជាតិ
មកដឹងតម្លៃសំបុត្រយន្តហោះក្នុងស្រុកនៅ វៀតណាម ចាប់ពីឆ្នាំក្រោយទៅ
វៀតណាមនឹងដំឡើងថ្លៃសំបុត្រហោះហើរក្នុងស្រុកដល់ ៤ លានដុង ឬប្រហែល ១៦៥ ដុល្លារក្នុងមួយជើង ដោយកើនឡើង ១០.៣០ ដុល្លារ ឬ ៦.៧ ភាគរយ ហើយនឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តទៅ ។

តម្លៃសំបុត្រស្តង់ដាអតិបរិមាសម្រាប់ជើងហោះហើរក្នុងស្រុកក្រោមចម្ងាយ ៥០០ គីឡូម៉ែត្រ នឹងមានតម្លៃ ៧០.០២ ដុល្លារ ហើយសម្រាប់ជើងហោះហើរចម្ងាយពី ៥០០ ទៅ ៨៥០ គីឡូម៉ែត្រ មានតម្លៃ ៩២.៦៨ ដុល្លារ ដោយកើនឡើង ២.០៦ ដុល្លារ ខណៈចម្ងាយ ៨៥០ ទៅ ១ ពាន់គីឡូម៉ែត្រ មានតម្លៃ ១១៩.០៤ ដុល្លារ កើនឡើង ៤.១២ ដុល្លារ ។
ដោយឡែក សម្រាប់រយៈចម្ងាយ ១,០០០ ទៅ ១,២៨០ គីឡូម៉ែត្រ នឹងមានតម្លៃ ១៤០.០៤ ដុល្លារ កើនឡើង ៨.២៤ ដុល្លារ ហើយចម្ងាយ ១,២៨០ គីឡូម៉ែត្រ មានតម្លៃ ១៦៤.៧៦ ដុល្លារ កើនឡើង ១០.៣០ ដុល្លារ ។

ទោះយ៉ាងណា សម្រាប់តម្លៃនេះមិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម ឬថ្លៃសេវាផ្សេងទៀតសម្រាប់អាកាសយានដ្ឋាននោះទេ ខណៈចំពោះការកែសម្រួលតម្លៃនេះ ក្រសួងដឹកជញ្ជូនវៀតណាមបញ្ជាក់ថា គឺដោយសារតែការឡើងថ្លៃប្រេងឥន្ធនៈ និងអត្រាប្តូរប្រាក់ ។
កាលពីខែមិថុនា សមាគមធុរកិច្ចអាកាសចរណ៍វៀតណាមបានស្នើឲ្យលុបបំបាត់ការកំណត់ពិដានតម្លៃសំបុត្រយន្តហោះចេញ ដោយសារតែវាធ្វើឲ្យខូចទំនាក់ទំនងនៃការផ្គត់ផ្គង់-តម្រូវការនៃទីផ្សារអាកាសចរណ៍ និងប៉ះពាល់អវិជ្ជមានដល់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ